Tuesday, January 31, 2023
Google search engine
Homeព័ត៌មានសិល្បៈសាសា ថាគ្មានបំណងវិលរកអាជីពចម្រៀង

សាសា ថាគ្មានបំណងវិលរកអាជីពចម្រៀង

~

~

~

ភ្នំពេញ៖អតីតតារាចម្រៀងថោន នាងសាសា បានអះអាងថានាងគ្មានបំណងវិលមករកអាជីព​សិ​​ល្បៈរាំច្រៀង​ឡើងឆាកសារជាថ្មីឡើយ ព្រោះថាពេលនេះជាប់ដៃរកស៊ីOnline ដែលតំណើរ​ការជាច្រើនឆ្នាំមកហើយ និង​បច្ចុ​ប្បន្ននាងក៍មានកូនប្រុស១ជិត៥ឆ្នាំទៀត​ទើបធ្វើឲ្យឱ​កាស​នៃ​ការ​កាន់​ក្បាលមីក្រូលែងមាន។យ៉ាងណាសាសា បានប្រាប់អ្នកយកព័តមានយើងកាលពីល្ងាច​ថ្ងៃ​ទី១៣តុលា ក្នុងជំនួបនៅផ្ទះលោកករុណា ពេជ្រ នោះថាជុំវិញការ​ដាច់​អាល័យពីអាជីព​ចាស់​​នេះនាងគ្មានគូស្នេហ៍ហួង​​ហែង​​នោះទេ តែនោះជាការសម្រេចចិត្ត​របស់​នាង​ក្នុង​ការ​ដក​​ខ្លួន​ចេញពីអាជីពមួយនេះ ហើយក៍មិនមែនផ្អាកមួយរយៈនោះដែរ តែជាការឈប់​ជា​រៀង​​រហូត​​តែ​ម្ដង​។

~

~

~

សាសា ថាអំឡុងពេលដែលរូបនាងលែងឡើង​ឆាកនិងចេញ​បទថ្មីៗ​ទៀត​នៅថោន នោះ​នាងបើករកស៊ីផ្នែកCosmetic ដែលចំណាយលុយអស់​ខ្ទង់១០ម៉ឺនដុល្លារ​ឯណ្ណោះ​​តាម​រយៈការ​នាំ​យកផលិតផលពីក្រៅស្រុក​មកលក់នៅខ្មែរ​ហើយ​បើក​នៅផ្ទះ​ផ្ទាល់​ខ្លួននៅបុរី​មួយ​រហូត​មក​ដល់សព្វថ្ងៃ។នាងថាដោយសារតែឈប់ពីអាជីព​ចម្រៀងយូពេក​ទើប​មិន​​អាចចាំបាន​ថាមុនឈប់ច្រៀងនៅថោន នាងថតបានប៉ុន្មានបទឬធ្លាប់ច្រៀងឲ្យផលិត​កម្មមួយនេះ​អស់​ប៉ុន្មានឆ្នាំឡើយ។

~

~

~

សូមបញ្ជាក់ថាសាសា មុនបង្ហាញមុខតាមកម្មវិធីសិល្បៈសារជាថ្មីឡើងវិញនេះនាងក៍​ធ្លាប់​ត្រូវគេរិះគន់​ថាមាន​កូន​មុនរៀបការ និងខ្លះចោទថាស្វាមីនាងមានប្រពន្ធកូនហើយ​ទៀត​ផង ខណៈដែលកាលពីដើមខែសីហា អ្នកនាង​ប៉ែន មរកត ហៅសាសា ទើបទម្លាយរឿង​បែក​បាក់ប្ដីលោក​លោកបោយ រស្មី ជាកូនលោកឧកញ៉ាសម្បត្តិ រកស៊ី​លក់ឥត​ការ៉ូហើយ​នាងត្រូវ​អតីតប្ដីព្រមានប្ដឹង​ឡើង​តុលាការទៀតផង ទើបធ្វើឲ្យនាងក្លាយទៅជាអ្នកមេម៉ាយ​ទាំងវ័យ​ក្មេង។​កាលពី​ឆ្នាំមុន​នេះ​ដែរសាសា ក៍រងទឹកភ្នែកយំរហាម ព្រោះតែត្រូវមិត្តភក្ដិ​បោកអស់លុយ​១០​ម៉ឺន​ដុល្លារ។ប៉ុន្ដែ​អ្នកខ្លះបែជាថាទឹកលុយត្រឹមប៉ុណ្ណោះ មិនជាបញ្ហានោះទេសម្រាប់សាសា ព្រោះ​អំឡុងពេល​ដើរ​ចេញពីសិល្បៈនេះសាសា សល់លុយច្រើន។

~

~

~

គូរកត់សម្គាល់ថាអតីតតារាClassic និងថោនសាសា ធ្លាប់លេចឭថានាងបានកែ​ទម្រង់​មុខ ធ្វើ​ច្រមុះ ​ដើម្បីឲ្យ​មាន​ភាពកាន់តែទាក់ទាញអំឡុងពេលនាងចាប់អាជីពចម្រៀងនោះ តែ​ក្រោយ​នាងប្រេះឆាស្វាមីនិង​កូន១មក​គេឃើញ​នាង ហាក់បែកសាច់ជាង​មុនបន្ដិច។​គេជឿរ​ថាសាសា នឹងរកបានម្ចាស់ចិត្តថ្មីស្អំរបួស​ឆាប់ៗនេះ​ជាមិន​ខាន៕

~

~

~

~

~

~

~

RELATED ARTICLES

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -
Google search engine
Google search engine
Google search engine
Google search engine

Most Popular

Recent Comments