(សុខភាព)៖ ការស្វែងរកអាហារដែលមានសុខភាពល្អសំរាប់បរិភោគ គឺមិនមែនជាការងាយដូចដែលអ្នកបានគិតនោះទេ។ មានអាហារដ៏អស្ចារ្យជាច្រើននៅក្នុងពិភពលោកនេះ ដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ និងមានរូបសម្បិត្តស្រស់ស្អាត។ តើអ្វីទៅជាអាហារដែលមានសុខភាពល្អ?

អាហារដែលមានសុខភាពល្អគឺជាអាហារដែលយើងបរិភោគចូលហើយធ្វើឲ្យយើងមានសុខភាពល្អ។ ជាទូទៅអ្នកអាចប្រាប់បានថាអ្វីទៅជាអាហារសំរាប់សុខភាព និងអ្វីទៅជាអាហារមិនមែនជាអាហារសំរាប់សុខភាព។ ផ្លែឈើ និងបន្លែ គឺជាអាហារដ៏សំខាន់សំរាប់សុខភាព។

តើហេតុអ្វីជាបន្លែ និងផ្លែឈើ?
អ្នកអាចបង្កើតបញ្ជីនៃអាហារណាដែលផ្តល់ឲ្យយើងមានសុខភាពល្អ ដើម្បីបរិភោគចាប់ពីពេលនេះតទៅដោយ ការដើរទិញបន្លែ និងផ្លែឈើនៅតាមផ្សារនានា។ ហេតុអ្វីត្រូវធ្វើដូចនេះ?

បន្លែ និងផ្លែឈើ ផ្ទុកទៅដោយជាតិវិតាមីនគ្រប់ប្រភេទ ដែររាងកាយរបស់អ្នកត្រូវការជាប្រចាំថ្ងៃ។ វារួមបញ្ចូលដោយវិតាមីន A, B, C, D និង Eដែលពួកវា មានតួនាទីនៅកន្លែងផ្សេងៗគ្នានៅក្នុងសារពាង្គកាយរបស់យើង។ ជាងពិសេសជាងនេះទៅទៀត វាអាចឲ្យយើងទទួលបានជោគជ័យក្នុងការសម្រកទម្ងន់។

តើមានអ្វីផ្សេងទៀតដែលធ្វើឲ្យមានសុខភាពល្អ?
ដើម្បីឲ្យមានសុខភាពកាន់តែរឹងមាំ និង ស្វែងរកអាហារណាដែលផ្តល់នូវអត្ថប្រយោជន៏សំរាប់សុខភាព ដើម្បីបរិភោគ អ្នកត្រូវតែស្វែងរកអាហារផ្សេងទៀតក្រៅពី បន្លែ និង ផ្លែឈើ។ កាប៉ូហៃដ្រេដ និង ប្រូតេអ៊ីន គឹមាននៅក្នុងអាហារគ្រប់ប្រភេទ។ នុំបុ័ង គ្រាប់ធុញ្ញជាតិ បាយ និង បាស្តា ផ្ទុកទៅដោយជាតិកាបូហៃដ្រេដច្រើនបំផុត។

ប្រូតេអ៊ីន គឺជាអាហារដ៏ចាំបាច់បំផុត សំរាប់ជួសជុសសាច់ដុំរបស់យើង ដែលវាមាននៅក្នុង សាច់ សាច់បក្សី សាច់ត្រី និងស៊ុត។ ទឹកដោះគោ ទឹកដោះគោជូរ និង ឈីស គឺជាប្រភពនៃជាតិកាល់ស្យូមដ៏ល្អបំផុត ដែលផ្តល់អត្ថប្រយោជដ៏អស្ចារ្យសំរាប់ធ្វើឲ្យឆ្អឹងរបស់យើងរឹងមាំ។