(យល់ដឹង)៖ ការរស់នៅលើពិភពលោកយើងនេះ គឺពេញទៅដោយការតស៊ូ ការប្រកួតប្រជែងគ្នា ការច្រណែនឈ្នាននីសគ្នាមិនចេះចប់ឡើយ រវាងអ្នកមានអំណាច និងអ្នកមានលុយ អ្នកត្រូវចាំថា លុយ និងអំណាចគឺដូចទឹក និងត្រីអញ្ចឹង តើមានន័យយ៉ាងម៉េច?

បើអ្នកមានតែលុយ តែគ្មានអំណាច អ្នកនឹងមិនមានបានយូរទេបើអ្នកមានតែអំណាច ហើយគ្មានលុយវិញ អំណាចរបស់អ្នកក៏មិនគង់វង្សបានយូរដែរ៕ដូចនេះអ្នកត្រូវតែរត់រកគ្នា ព្រោះបើមិនអញ្ចឹងទេ នរណាម្នាក់ដែលមានទាំងលុយ និងអំណាច នឹងមកដណ្ដើមយកវាចេញពីអ្នក នៅថ្ងៃណាមួយជាមិនខាន។

មនុស្សដែលអាចគ្រប់គ្រងអំណាចនិងលុយបាន គឺជាប្រភេទមនុស្សដែលមានគុណធម៌ មនុស្សដែលមានគំនិតជាម្ចាស់ មនុស្សដែលការគិតខ្ពស់នឹងគិតក្នុងផ្លូវត្រឹមត្រូវជានិច្ច ។ បើអ្នកមិនអាចគ្រប់គ្រងលុយ និងអំណាចបានទេ លុយ និងអំណាចនឹងគ្រប់គ្រងអ្នកម្ដងវិញហើយ។ សូមធ្វើជាម្ចាស់ លុយ និងជាម្ចាស់អំណាច កុំឲ្យលុយធ្វើជាម្ចាស់លើយើង ។

បើលោកអ្នកគិតថាល្អសូមជួយស៊ែរម្នាក់មួយផង!