បច្ចុប្បន្ននេះបច្ចេកវិទ្យាកាន់តែទំនើបការលក់ដូរក៏កាន់តែកាលីបទៅតាមនឹងដែរ​ ។ ទោះ​បី​ជា​ការ​ទិញ​ទំនិញ​តាម​អន​ឡាញ​ជួយ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា​ច្រើន​មែន​ តែ​ក្រៅ​ពី​ចំណេញ​ពេល​វេលា​គឺ​វា​មាន​គុណ​វិបត្តិ​ជា​ច្រើន​ដែល​អ្នក​គួរ​ជៀស​វាង​។​ ទំនិញ​ខ្លះ​មាន​គុណ​ភាព​ខុស​ពី​ការ​គិត​របស់​អ្នក​ទាំង​ស្រុង​។​ ខាង​ក្រោម​នេះ​ជា​ទំនិញ​ ១២​ ប្រភេទ​ដែល​អ្នក​មិន​គួរ​ទិញ​តាម​អន​ឡាញ​ មានដូចជា៖

កម្រាល​ពូក ឬ​ ខ្នើយ គិត​មើល​ទៅ​អ្នក​ត្រូវ​ចំណាយ​ពេល​ប្រហែល​​ ៨​ ម៉ោង​នៅ​លើ​កម្រាល​ពូក​និង​ខ្នើយ​ ដូច​នេះ​វា​ជា​ផ្នែក​សំ​ខាន់​មួយ​ក្នុង​ជីវិត​អ្នក​ ដូច្នេះ​អ្នក​គួរ​តែ​ប្រាកដ​ចិត្ត​ថា​វា​មាន​ភាព​ទន់​ និង​មាន​ពណ៌​ស្រស់​ស្អាត​ ហើយ​គុណ​ភាព​ល្អ​។​ អ៊ីចឹង​ហើយ​គួរ​តែ​ទៅ​ទិញ​ដល់​កន្លែង​ ល្អ​ជាង​ទិញ​តាម​អនឡាញ​។ សម្ភារៈ​លំអ​ក្នុង​ផ្ទះ អ្នក​គួរ​តែ​ទៅ​ដល់​កន្លែង​ផ្ទាល់​ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត​ថា​អ្នក​ពេញ​ចិត្ត​ទំនិញ​នោះ​ពិត​មែន​។​

បើ​សិន​អ្នក​ទៅ​ដល់​កន្លែង​ ២ ទៅ​ ៣​ ដង​ទៀត​អ្នក​អាច​នឹង​ទទួល​បាន​តម្លៃ​ពិសេស​ ព្រោះ​អ្នក​លក់​មិន​ចង់​ឲ្យ​អ្នក​ដើរ​ចេញ​មក​ដៃ​ទទេ​ឡើយ​។​ ទំនិញ​ជា​ច្រើន​ដូច​ជា​ វាំងនន​ កម្រាល​ពូក​ កម្រាល​ព្រំ​ជា​ដើម​ វា​តែង​តែ​មាន​ពណ៌​ខុស​ពី​រូប​ថត​នៅ​លើ​អនឡាញ​ អ៊ីចឹង​ហើយ​ទៅ​ដល់​កន្លែង​ផ្ទាល់​ដើម្បី​បាន​ពណ៌​កាន់​តែ​ត្រូវ​ចិត្ត​។

សម្លៀក​បំពាក់​មិន​ស្គាល់​ Brand ចេះតែទិញៗតាមចិត្តនឹកឃើញឲ្យតែឃើញគេ Live វិដេអូលក់ចាប់អារម្មណ៍ក៏កម្មង់ទិញ ។ តែយើងភ្លេចគិតថាទិញ​សម្លៀក​បំពាក់​ដែល​មិន​ស្គាល់​ប្រេន​ វា​អាច​នឹង​ខុស​ទំហំ​ ហើយ​មិន​អាច​ប្ដូរ​បាន​ទៀត​ ។​ បើគិតថាល្អសូមជួយស៊ែរម្នាក់មួយផង!

រូបតំណាង