មនុស្សយើងម្នាក់ៗមិនដឹងទេថា តើមានអ្វីខ្លះកំពុងតែរងចាំយើងនៅខាងមុខនោះទេ សុំត្រឹមតែ ធ្វើឲ្យអស់ពីចិត្ត ហើយល្អបំផុត នោះហើយគឺជាភាពជោគជ័យមួយជំហ៊ានទៀតនៅក្នុងជីវិតយើង ។ ធ្វើអ្វីមួយកុំដើម្បីតែប្រយោជន៍ខ្លួនឯង ហើយប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួន វាមិនល្អទេ ។

លុយអាចទិញមិត្ត…តែលុយមិនអាចទិញមិត្តភាពបាន លុយអាចទិញការសិក្សា…តែលុយមិនអាចទិញចំណេះបាន លុយអាចទិញមនុស្សឲ្យមកនៅជុំវិញខ្លួនយើងបាន…តែលុយមិនអាចទិញភាពស្មោះត្រង់ពីពួកគេបានទេ ។ ដោយ ទៀ វិចិត្រ