​ផ្អែកលើ​បទពិសោធន៍​ផ្ទាល់ខ្លួន​ ​ការ​អភិវឌ្ឍ​ឈានឡើង​ពី​យុវជន​ក្រីក្រ​ម្នាក់​ ​រហូត​សម្រេច​បាន​ជោគជ័យ​ជ័យ​ក្នុង​ជីវិត​ ​លោក​បណ្ឌិត​ ​គឹម​ ​ហ៊ា​ង​ ​បាន​ប្រាប់​ពីរ​បៀ​បនៃ​ការ​រកលុយ​ ​ដោយ​ថែមទាំង​បញ្ជាក់​ពី​អាយុកាល​ ​ដែល​ត្រូវ​ប្រឹងរក​ចំណូល​សម្រាប់​ជីវិត​ផង​ដែរ​។​ អគ្គនាយក​ក្រុមហ៊ុន​ ​Khmer​ ​Real​ ​Estate​ ​Co​,​.​Ltd​ ​។

លោក​បណ្ឌិត​ ​គឹម​ ​ហ៊ា​ង​ ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ជាគោល​ ​និង​ជា​គ្រឹះ​ចម្បង​ ​ប្រជាជន​កម្ពុជា​ដែល​មាន​អាយុ​ក្រោយ២០ឆ្នាំ​ ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀន​ឱ្យ​បាន​ច្រើន​ ​ទាំង​ចំណេះដឹង​ទូទៅ​ ​ទាំង​ចំណេះដឹង​ផ្នែក​ជំនាញ​ ​ជាពិសេស​ចំណេះដឹង​ផ្នែក​ភាសា​តែម្ដង​ ​គឺ​ត្រូវតែ​រៀន​ឱ្យ​បាន​ច្រើន​។​ ​លោក​បន្ត​ថា​ ​បន្ទាប់ពី​អាយុ​ឈានឡើង​ចាប់ពី​ចន្លោះ​ ​២០​-​៣០ឆ្នាំ​ ​គឺជា​វ័យ​ដែល​ចូលខ្លួន​បម្រើការ​ងារ​ទទួលយក​បទពិសោធន៍​ ​និង​ចំណូល​ជា​បណ្តើរ​ៗ​។​

លោក​បន្ត​ថា​ ​“​នៅក្នុង​រយៈពេល​ដែល​មមាញឹក​ ​ក្នុង​កិច្ច​បំពេញការងារ​នេះ​ ​ខ្លួន​អ្នក​ផ្ទាល់​ត្រូវតែ​មាន​គោលគំនិត​ចម្បង​មួយ​ថា​ ​ពេល​អនាគត​ចង់​ចាប់​ ​ឬ​ចង់​បង្កើត​មុខ​ជំនួញ​ ​ឬ​អាជីវកម្ម​ណាមួយ​ឱ្យ​ប្រាកដ​ដែល​ត្រូវ​ទៅ​នឹង​មុខជំនាញ​របស់​ខ្លួន​”​។​ លោក​បណ្ឌិត​ ​គឹម​ ​ហ៊ា​ង​ ​ដែល​អ្នកមាន​បទពិសោធន៍​ខ្ពស់​ ​និង​ទទួល​បាន​ជោគជ័យ​លើ​មុខ​ជំនួញ​ផ្នែក​វិស័យ​អចលនទ្រព្យ​បាន​បន្ថែម​ទៀត​ថា​ ​គិតជា​មធ្យម​ ​ប្រជាជន​ខ្មែរ​អាច​មានឱកាស​ ​និង​រស់នៅ​ជួបជុំគ្នា​ត្រឹម​វ័យ​ប្រមាណ៦៣ឆ្នាំ​តែប៉ុណ្ណោះ ​។​ ​

ដោយឡែក​សម្រាប់​ដល់​វ័យ​ ​ដែល​ចាប់ផ្តើម​ចេញ​បម្រើការ​ងារ​ ​មាន​អ្នកខ្លះ​តែង​ប្រាថ្នា​ចង់​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​ដែល​ធំ​ ​និង​មានឈ្មោះ​ល្បី​។​ ​ចំណុច​នេះ​ ​លោក​បា​នប​ញ្ជា់​ថា​ ​នៅក្នុង​រយៈពេល​ដែល​អ្នក​ចេញ​ធ្វើការ​វា​មិន​សំខាន់​ ​ទៅលើ​ក្រុមហ៊ុន​មួយ​នោះ​ជា​ក្រុមហ៊ុន​ដែល​ធំ​ ​និង​ល្បីឈ្មោះ​នោះ​ទេ​ ​អ្វី​ដែល​សំខាន់​នោះ​ត្រង់ថា​ ​តើ​ម្ចាស់​ក្រុមហ៊ុន​ ​ក៏ដូចជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ជា​មនុស្ស​ប្រភេទ​ណា​ ​តើ​គាត់​ចេះ​មានការ​ចែករំលែក​ចំណេះដឹង​ឬទេ​ ​អាច​ជួយ​បង្រៀន​ ​និង​ប្រឹក្សា​ដល់​អ្នក​បាន​ដែរ​ឬទេ​ ​នោះ​ទើប​វា​ជា​ការសំខាន់​។​

​នៅពេល​អ្នក​ចម្រើន​វ័យ​ក្នុង​ចន្លោះ​ចាប់ពី៣០​-​៤០ឆ្នាំ​ ​វា​គឺជា​វ័យ​ដែល​អ្នក​គួរតែ​ចេះ​សម្រេចចិត្ត​ចេញ​រកស៊ី​ ​ឬ​បង្កើត​អាជីវកម្ម​ដោយខ្លួនឯង​។​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​មានមុខ​របរ​ជាច្រើន​ ​ដែល​អាច​ផ្តល់​ចំណូល​ច្រើន​សណ្ឋាន​ ​ដូចជា​មុខរបរ​ខ្លះ​អាច​ត្រឹម​មួយ​ចម្អែត​ក្រពះ​ ​ហើយ​មុខរបរ​ខ្លះ​អាច​ឱ្យ​អ្នកមាន​ទ្រព្យសម្បត្តិ​ធូរ​ធា​បាន​ ​ខណៈ​ដែល​នៅក្នុង​អំឡុង​ពេលនេះ​ ​វា​ជា​ពេល​ដក​បទពិសោធន៍​ក្នុង​ការ​ប្រកប​មុខ​ជំនួញ​របស់​អ្នក​ ​ហើយក៏​ជា​ពេល​ដែល​បញ្ជាក់​ថា​ ​អ្នកមាន​ជំនាញ​លើ​មុខ​ជំនួញ​មួយ​ណា​ឱ្យ​ប្រាដក​ដែរ​។​ ​នៅពេល​អ្នក​ឈាន​ចូល​ដល់អាយុ៤០ឆ្នាំ​ ​អ្នក​គួរតែ​ធ្វើអ្វី​ដែល​ជា​ជំនាញ​របស់​អ្នក​។​ ​ចាប់កាន់​វា​ឱ្យ​ជាប់​ ​ហើយ​ប្រឹង​ព្យាយាម​ទាញ​យក​ផល​ពី​វា​ ​ឱ្យ​បាន​កាន់តែ​ច្រើន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​ ​ព្រោះ​វា​ជា​ពេល​ដែល​អ្នក​អាច​ចម្រាញ់​ ​យក​ប្រយោជន៍​ពីមុខ​ជំនួញ​នេះ​មាន​ពេលកំណត់​។​

​រូបលោកបានបន្ថែម​ទៀត​ថា​ ​“​១០ឆ្នាំ​ជា​ពេល​ដែល​អ្នក​អាច​កំណត់​ ​ពី​កម្រិតជីវភាព​របស់​អ្នក​បាន​។​ ​នៅពេល​អ្នក​ឈាន​ដល់​វ័យ​កាន់​តែ​ជ្រេ​រ​ ​អាយុ​ចាប់ពី៥០ឆ្នាំ​ឡើង​ទៅ​ ​ឱកាស​នៃ​ការ​រកចំណូល​ត្រូវ​បាន​កាត់បន្ថយ​ ​ឬ​បាត់បង់​បន្ដិច​ម្ដង​ៗ​ទៅតាម​វ័យ​ ​និង​កម្លាំង​របស់​អ្នក​”​។​លោក​បន្ត​ថា​ ​“​ក្នុង​វ័យ​នេះ​ ​លទ្ធភាព​ក្នុង​ការ​រកចំណូល​មិន​មាន​ច្រើន​ ​ដូច​គ្រាដែល​អ្នក​នៅក្មេង​នោះ​ឡើយ​។​ ​ហេតុនេះ​អ្នក​គួរ​ចំណាយពេល​ក្នុង​ការ​បង្ហាត់បង្រៀន​ ​និង​ផ្តល់​នូវ​បទពិសោធន៍​របស់​អ្នក​ទៅកាន់​មនុស្ស​ជំនាន់​ក្រោយ​ ​ដែល​វា​ជា​ការចែក​រំលែក​ ​និង​ជា​ប្រយោជន៍​ដល់​សង្គមជាតិ​”​ ៕​ ប្រភព៖ propertyarea