(រឿងក្នុងចិត្ត)៖ ពេលខ្លះហត់ពេក ខ្ញុំក៏ស្ងាត់ មិនចង់និយាយអ្វីច្រើនទេ ខ្ញុំហត់សូម្បីតែនិយាយពាក្យថាហត់ប្រាប់គេ ។ ខ្ញុំជាមនុស្សខ្ជិល… ខ្ជិលរអ៊ូ ខ្ជិលត្អូញ ខ្ជិលដើរតួកំសត់ តែខ្ញុំតែងតែខំប្រឹងញញឹមទាំងក្នុងចិត្តខ្ញុំមានរឿងជាច្រើនដែលត្រូវគិត…។ ខ្ញុំចង់ឲ្យភាពស្ងៀមស្ងាត់របស់ខ្ញុំ អាចប្រាប់ដល់ពិភពលោកនេះថា គ្រប់បញ្ហាមិនអាចដោះស្រាយបានដោយគ្រាន់តែយើងរអ៊ូ ត្អូញត្អែរ និងមានគេមកអាណិតនោះទេ ។ ជាការពិតណាស់រឿងដែលបានកើតឡើងហើយយើងត្រូវតែប្រឈមមុខនឹងវាហើយរកវិធីដោះស្រាយវាទៅ ។

គ្រប់យ៉ាងវានឹងល្អប្រសើរ គ្រប់យ៉ាងនឹងមិនអីទេ នៅទីបំផុត វានឹងល្អមិនខានបើយើងព្យាយាមហើយប្រាប់ខ្លួនឯងថាយើងអាចធ្វើបាន យើងអាចធ្វើបាន ។ ពេលខ្លះ ខ្ញុំប្រាស់ខ្លួនដេកទាំងហត់ គ្មានកម្លាំង ហើយក៏ដេកជាមួយគំនិតថា បើសិនជាការដេកនេះជាការដេកដែលមិនអាចក្រោកឡើងម្ដងទៀតនៅថ្ងៃស្អែក នោះរឿងគ្រប់យ៉ាងនឹងដេកលក់ឱបរូបកាយខ្ញុំទៅដែរមិនខាន…៕

វាជាការពិតដែលមិនអាចប្រកែកបាន មនុស្សយើងពេលខ្លះដល់ដំណាក់កាលចុងក្រោយ មនុស្សម្នាក់ដែលទាល់ច្រក គ្មានផ្លូវដើរ​ហើយត្រូវមនុស្សជុំវិញខ្លួនមិនអើរពើរមិនខ្វល់នោះគេអាចនឹងគិតខ្លីក៏ថាបាន ។ ប៉ុន្តែយើងត្រូវដឹងថាតើការធ្វើបែបនេះពិតជាអាចដោះស្រាយបញ្ហាទាំងអស់បានឬយ៉ាងណាអត់ទេ ។ ដូច្នេះយើងចូរប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាពយើងជាជាងយើងមិនបានសាកធ្វើវាសោះ ។

រូបតំណាង
រូបតំណាង