(អប់រំ)៖ រាល់ជីវិតយើងរស់នៅប្រចាំថ្ងៃតែងតែបានជួបនៅរឿងលំបាកទុក្ខសោកសព្វគ្រប់បែបយ៉ាងគ្មាននណារម្នាក់ជៀសផុតនោះទេ ។ ទន្ទឹមនឹងនោះក៏មានមនុស្សមួយចំនួនពេលជួបបញ្ហាចាក់ស្រេះក្នុងជីវិត មិនគិតរកវិធីដោះស្រាយនោះទេ តែងតែបញ្ចេញចរិកទន់ជ្រាយឬក៏យំសោកជាដើម ។

ត្រូវដឹងថាពេលយើងដួលហើយយើងសម្រកទឹកនេត្រាចេញមកក៏បញ្ហានៅតែមិនអាចដោះស្រាយបានដែរ ចូរកំុយំដើម្បីឲ្យគេអាណិតយើង ព្រោះមានមនុស្សតិចតួចណាស់ដែលអាណិតនឹងអាចជួយយើងបានក្រៅពីខ្លួនយើងចេះជួយខ្លួនឯង រៀនក្រោកឈរនឹងប្រឈមមុខនឹងបញ្ហាដោយខ្លួនឯងវិញទើបជីវិតយើងមានតម្លៃ ។

ផ្ទុយទៅវិញបើយើងអាចយកឈ្នះបញ្ហានឹងអាចដោះស្រាយរាល់បញ្ហាដែលប្រឈមនោះបានដែលអ្នកដ៏ទៃគេមើលមកយើងថាធ្វើមិនបានដោះស្រាយមិនបាននោះទេគេនឹងលាន់មាត់សរសើរយើងវិញជាក់ជាមិនខាន ហើយថ្ងៃក្រោយគេអាចនឹងរញើតនឹងសមត្ថភាពយើងក៏ថាបាន អ្វីដែលសំខាន់គឺការជឿជាក់លើខ្លួនឯងទើបជារឿងដែលចាំបាច់នឹងសំខាន់ជាងអ្វីៗទាំងអស់​ ។ បើអ្នកផ្សេងគេថាមិនអាចទៅរួចដោះស្រាយមិនកើត ឲ្យតែយើងថាបាន អាចដោះស្រាយចេញ ទៅនោះយើងនឹងប្រើគ្រប់មធ្យោបាយដើម្បីគិតរកដំណោះស្រាយមិនខាន ។