(ភ្នំពេញ)៖​ ស្រីស្រស់រាងតូចច្រឡឹងម្នាក់នេះសមត្ថភាពមិនអន់នោះទេ​តូចមែនពិតតែសមត្ថភាពច្រៀង តារាៗមួយចំនួនសម្លេងសុំខ្មាស់ ។ បទចម្រៀង មានចំណងជើងថា ភ្លៀងធ្លាក់ក្នុងបេះដូង ដែលជាសំនៀងដើមរបស់ អ្នកស្រី ម៉េង កែវពេជ្ជតា ត្រូវស្រីស្រស់ម្នាក់នេះលើកយកមកច្រៀងក្នុងកម្មវិធី I CAN SEE YOUR VOICE ដែលជាកម្មវិធីទូរទស្សន៍របស់ហង្សមាសដែលកំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ។

ក្នុងនោះមានតារាកិត្តិយសចូលរួមមួយចំនួនដូចជា លោក ម៉ាដូណា នាយក្រឹម យាយ យ៉យ នឹងតារាស្រីវ័យក្មេង កញ្ញា ទេព បូព្រឹក្ស នឹងតារាៗផ្សេងៗទៀតផងដែរ​ ។ បេក្ខនារីម្នាក់នោះបានបញ្ចេញសម្លេងច្រៀងយ៉ាងពិរោះធ្វើឲ្យកញ្ញា ទេព បូព្រឹក្ស​ ខកមិនស្ទើរនោះទេ ដែលមិនជ្រើសយកនាង ។

មនុស្សមិនអាចមើលតែសំបក់ក្រៅបានទេ ចង់ដឹងថានាងច្រៀងពិរោះយ៉ាងណានោះសូមទស្សនារូបភាពនឹងវីដេអូខាងក្រោមជាមួយស្អាងស្នេហ៍ទាំងអស់គ្នា!