កាលពីរាត្រីថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី២នេះ គេសង្កេតឃើញថាមានអ្នកចូលរួមកាន់តែច្រើនជាងរាត្រីទីមួយទៀត ព្រោះនៅរាត្រីថ្ងៃទី២នេះ មានសុទ្ធតែកំពូល Idol របស់គាត់មកច្រើនជាងរាត្រីមុននេះ។ ហើយនៅរាត្រីទី២នេះផងដែរនៅលើឆាកមហាសង្ក្រាន្តប៊ូសស្ត្រងមានការច្រើនចម្រៀងរួមគ្នាពីសំណាក់តារា ចម្រៀងពេជ្រ សោភា លោក STEP ពេជ្រ ថៃ និងឡុង លីគ័ង្គ កូរពេញឆាកបង្កើនភាពសប្បាយ អ្នកមើលផ្ទុះសំណើចសើចក្អាកក្អាយពេញទីតាំងប្រគំតន្ត្រីតែម្ដង។

ដូចដែលប្រិយមិត្តបានដឹងហើយថាតារាចម្រៀងពេជ្រ សោភា ពិតជាកំពូលតារាកូរប្រចាំឆាកមហាសង្ក្រាន្តប៊ូសស្ត្រងនៅកំពង់ឆ្នាំងមែន គ្រាន់តែចេញមកភ្លាមមានបងប្អូនយើងហោរគាំទ្រគ្រប់ៗគ្នា ហើយជាពិសេសនោះគឺមកកូរទាំងតារាចម្រៀងតូចៗទៀង កូរទាំងពេជ្រ ថៃ កូរទាំងឡុង លីគ័ង្គ ព្រមទាំងហួសទៅកូរដល់លោក STEM ទៀតផង ។ អ្នកណាទៅទ្រាំផ្ទុះសំណើច និងហ៊ោគាំទ្របានបើពួកគាត់បីបួននាក់មកបង្កភាពសប្បាយគ្រប់ៗគ្នាចឹងនោះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង បានរៀបចំមហាសង្ក្រាន្តឆ្នាំថ្មីដ៏មហិមានៅទឹកដីនាងកង្រីដើម្បីអបអរសាទរសង្ក្រាន្តទេវតាឆ្នាំថ្មីទាំងបីថ្ងៃពេញតាំងពីថ្ងៃរហូតដល់យប់នៅមុខសាលាខេត្តកំពង់ឆ្នាំង ៕ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!