គ្រោះថ្នាក់កើតឡើងយើងមើលមិនឃើញនោះទេមិនដឹងថាពេលណាវាកើតឬជួបបញ្ហាអ្វីនោះទេសំខាន់សូមមានការប្រុងប្រយ័ត្នខ្ពស់ ។ ពិតជាមានការសោកស្តាយ និងសង្វេគពន់ពេកណាស់ ដោយមានការបាត់បង់នូវបូជនិយស្ថានសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់ប្រជាជាតិបារាំង ដែលមានអាយុកាលជាង៨០០ឆ្នាំ ដោយអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនាថ្ងៃទី១៥ មេសា ២០១៩ វេលាម៉ោង១៨និង៣០នាទី រហូតមកដល់ពេលនេះរដ្ឋាភិបាលបារាំងនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡេីយទេ គ្រាន់តែសន្និដ្ឋានជំហ៑ានតំបូងថាអាចបណ្តាលមកពីការធ្វេសប្រហែស របស់អ្នកកំពង់ធ្វេីការជួសជុលតំបូល ។

បូជនិយស្ថានវប្បធ៌មមួយនេះ ជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បី គេតែងតេនិយាយថា Tour Eiffel គឺជាអត្តសញ្ញាណនៃទីក្រុងប៉ារីស រីឯ Cathédrale notre dame de Paris គឺជាអត្តសញ្ញាណនៃប្រទេសបារាំង. បូជនិយស្ថានដ៏មហស្ចារ្យមួយនេះមានមន្តស្នេហ៍ ទទួលបានភ្ញៀវទេសចរប្រមាណ៣មុឺននាក់ក្នុងមួយថ្ងៃ, អត្រាកំណត់ថាជាទីកន្លែងដែលទទួលបានភ្ញៀសទេសចរច្រេីនជាងគេនៅទ្វីបអុឺរុប ។

ប្រជាជនបារាំងមានការគោរពបូជា និងជំនឿថាបូជនិយស្ថាន ពោលគឺវិហារគ្រឹស្តសាសនានេះជាទីស្ថានដ៏ស័ក្តិសិទ្ធ កសាងឡេីងតាំងពីសតវត្សទី១២ ឆ្លងកាត់មហាសង្រ្គាមគ្រប់តំណាក់កាល ក៏នៅតែឈតាំងខ្លួនដ៏រឹងមាំ បន្សល់ទុកនៅក្បូរក្បាច់រចនា និងផ្ទាំងគំនូរដ៏ល្អស្អាតគួរជាទីកោតសរសេីរ នូវស្នាដៃនៃបុព្វបុរសបារាំង.. បូជនិយស្ថានគ្រឹស្តសាសនានេះមានទីតាំងនៅចំកណ្តាលបេះដូងនៃទីក្រុងប៉ារីស ត្រូវបានគេកសាងឡេីងលាទសន្ធឹងតាមបណ្តោយនៃស្ទឹងប៉ារីស បង្អួតសម្រស់យ៉ាងលិចធ្លោ ៕