(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេងដែលជាពន្លកក្រោយរបស់ហង្សមាសកញ្ញា រ៉េត​ ស៊ូហ្សាណា កំពុងតែសាងប្រជាប្រិយភាព នឹងមានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើន ។ ក្នុងនោះអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅលើតារាស្រីរូបនេះគឺថា ក្រោយពីមានឈ្មោះល្បីល្បាញអ្នកមានគេស្គាល់នាងច្រើនមក យើងសង្កេតឃើញថាទាំងការស្លៀកពាក់រៀបចំខ្លួនពិតជាទាក់ទាញ ។

អ្វីដែលទស្សនិកជនកាន់តែចាប់អារម្មណ៍នោះគឺទាំងរូបសម្បត្តិ សម្រស់​ នឹងរាងកាយដ៏ស្រឡូនរបស់នាងត្រូវបានគេនិយាយសរសើរពេញៗមាត់ថាស្រស់ស្អាតគ្រប់គ្នា ។ ថែមទាំងនាងជាតារាស្រីវ័យក្មេងស្រស់ស្អាតបែបនេះទៀតនោះគឺកាន់តែធ្វើឲ្យនាងមានការចាប់អារម្មណ៍យ៉ាងច្រើនពីក្រសែភ្នែកមហាជន ។

ក្នុងឳកាសពិធីបុណ្យចូលឆ្នាំខ្មែរយើងនេះ កញ្ញា រ៉េត​ ស៊ូហ្សាណា ក្នុងសម្លៀកបំពាក់ពណ៍ក្រហម គួបផ្សំនឹងសាច់សខ្ចីរបស់នាង បានធ្វើឲ្យកម្លោះៗមិនតិចនាក់នោះទេធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង ។ ចង់ដឹងស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!