(ភ្នំពេញ)៖ រមណីដ្ឋានបែបធម្មជាតិបៃតង តាមដងទន្លេរមេគង្គក្រោម ដែលស្ថិតក្រោយការវិនិយោគពីក្រុមហ៊ុនអចលនទ្រព្យខ្នាតធំ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លើផ្ទើដី ជាង១៤ហិតា ប្រកាសបើកដំណើរការជាផ្លូវការហើយ ក្នុងស្រុកកៀន ខេត្តកណ្ដាល។លោកលី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប ថ្លែងនៅក្នុងពិធីបើកដំណើរកាលផ្លូវការនៃមជ្ឍមណ្ឌលកម្សាន្តបែបធម្មជាតិ ព្រីនស៍ ម៉ាណ័រ ដំណាក់កាលទី១ កាលពីថ្ងៃទី១៣ ខែមេសានេះថា មជ្ឍមណ្ឌលកម្សាន្តនេះ ជាប្រភេទគោលដៅទេសចរណ៍ បែប អេកូឡូស៊ី ដែលរួមមានទាំង សួនកម្សាន្តកុមារ រមណីដ្ឋានទេសចរណ៍បែបកសិកម្មទំនើប សួនកម្សាន្ត ក្នុងព្រៃ និងមានបង្ហាញនូវផ្ទាំងសិល្បៈគំនូលើជញ្ជាំងប្រវែង១គីឡូ ដែលជា គំនូជញ្ជំង ដ៏វែង ជាង គេ នៅក្នុងតំបន់អាស៊ីផងដែរ។

លោកបន្តថា មជ្ឍមណ្ឌលកម្សាន្តថ្មីនេះ នឹងអាចចូលរួម ចំណែកឆ្លើយតបទៅ នឹង តម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចទៅកម្សាន្ត បាននាថ្ងៃឈប់សំរាក ជាពិសេសទេសចរចិន ដែរកំពុងមានការកើនឡើងខ្ពស់នៅកម្ពុជា។ ក្នុងដំណាក់កាលទី១នេះ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ បានបើកដំណើរការនូវឧទ្យានធំៗចំនួន៥ ដូចជា សួនកម្សាន្តកុមារ ឧទ្យានលំហែកម្សាន្ត ឧទ្យានកីឡា និងឧទ្យានវីរជន។ មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ នឹងផ្តល់ជូន អតិថិជនជាពិសេសនូវបទពិសោធន៍សេវាកម្មដ៏សម្បូបែបមានដូចជាចំណតឧទ្ធម្ភាគចក្រ បន្ទប់ហាត់វាយកូនហោល VRដ៏ទំនើប បន្ទប់ស្នាក់នៅជាផ្ទះឈើបែបខ្មែរដ៏ពិសេស កំពង់ផែជិះទូកកម្សាន្ត និងបរិក្ខារឧទ្យានកម្សាន្តនានា ជាច្រើនផ្សេងទៀត។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរកម្ពុជា បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេស ភ្ញៀវទេសចរចិន ដែលនឹងមកទស្សនានៅកម្ពុជា អាចនឹងកើនរហូតដល់២លាននាក់បន្ថែមនោះ ក្រុងភ្នំពេញ និងខេត្តសក្ដានុពលកម្ពុជាផ្សេងទៀត បាននឹងកំពុងរៀបចំ និងអភិវឌ្ឍន៍រមណីដ្ឋាន បែប វប្បធម៌ និងធម្មជាតិ ដើម្បីបំរើដល់វិស័យទេសចរណ៍ក្នុងស្រុក។លោកជំទាវបន្តថា យើងចង់ឃើញភ្ញៀវទេសចរបរទេស ដែលមកកម្សាន្តនៅកម្ពុជា មិនត្រឹម តែទស្សនាត្រឹមតែប្រាង្គប្រាសាទប៉ុណ្ណោះទេ តែយើងគួររៀបចំយ៉ាងណា អោយ មាន កន្លែង កម្សាន្តថ្មីៗអោយបានច្រើន ដើម្បីអាចទាញចំណូលអោយបានច្រើនពីវិស័យ ទេសចរណ៍ ។