បញ្ហាសុខភាពមាត់ធ្មេញមែនទេ? ពេលនេះអស់បារម្ភទៀតហើយអាចសាកល្បងវិធីតាមបែបធម្មជាតិនេះបាន ។ នេះជាវិធីបំបាត់ឈឺធ្មេញយ៉ាងមានប្រសិទ្ធភាពបំផុត ។ ត្រួយត្របែក៖ យកត្រួយត្របែក៣ទៅ ៤សន្លឹក លាងឲ្យស្អាតរួចយកមកទំរួចដាក់នៅកន្លែងឈឺ៥នាទីនឹងបានធូរស្រាល។នៅក្នុងស្លឹកត្របែកក៏មានផ្ទុកនូវសារធាតុ astringents ដែលអាចជួយបង្រួមចន្លោះអញ្ចាញធ្មេញ និងបំបាត់ការឈឺធ្មេញ ។

គ្រាប់ម្រេច យកម្រេច២ ទៅ ៣គ្រាប់ កិនឲ្យម៉ដ្ឋ ហើយលាយអំបិលបន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល។ ខ្ទឹមស កិនខ្ទឹមសឲ្យម៉ដ្ឋ បន្តិច រួចដាក់នៅកន្លែងដែលឈឺ៥នាទីនឹងបានធូរស្រាល វិធីបន្ថែមទៀតយើងអាចកិនវាឲ្យម៉ដ្ឋរួចយកដាំជាមួយទឹកសមល្មមមិនច្រើនពេក ហើយយកទឹកនោះមកខ្ពុរមាត់១ថ្ងៃ២ឬ៣ដងនឹងបានកាត់បន្ថយការឈឺចាប់ ។

ដោយខ្ទឹមសផ្ទុកនូវសារៈធាតុallicinដែលអាចបំបាត់ការឈឺធ្មេញបាន។ សូមពិនិត្យ និងពិគ្រោះជាមួយអ្នកជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ កុំភ្លេចស៊ែរចែករំលែកចែកគ្នាដឹង​ផង ។