(ស្នេហា)៖ លើលោកយើងនេះអ្វីៗដែលបានកើតឡើងមកគឺសុទ្ឋតែមានគូររបស់វា ក្នុងទំនាក់ទំនងប្រុសស្រីក៏ដូចគ្នាត្រូវតែមានគូរហើយរៀបការជាប្តីប្រពន្ឋនឹងគ្នាទៅថ្ងៃអនាគត ។ ជាក់ស្តែងអ្នកខ្លះមុននឹងឈានជើងចូលដល់ការរៀបការនឹងគ្នាពួកគេត្រូវសេពគបគ្នាមួយរយៈសិនគឺដើម្បីមើលចិត្តគ្នាទៅវិញទៅមកថាតើអាចរស់នៅចុះសម្រុងនឹងគ្នាឬអត់នៅថ្ងៃអនាគត ។

ថ្ងៃនេះគេហទំព័រស្អាងស្នេហ៍សូមលើកយកគំនិតសម្រាប់អ្នកមានដៃគូរឬសង្សារគិតពិចារណាដើម្បីជៀសវាងភាពមិនចុះសម្រុងនឹងគ្នា ពេលមានសង្សារ កុំគិតថាគេស្រលាញ់យើងហើយ យើងចង់ធ្វើខ្លួនយ៉ាងម៉េចក៏បានការចេះគិតដល់អារម្មណ៍គ្នាទៅវិញទៅមក គឺជារឿងសំខាន់ជានិច្ចបើយើងស្រលាញ់គ្នាពិតមែន ។

តែសូមចូរធ្វើខ្លួនឲ្យល្អ ឲ្យមនុស្សដែលយើងស្រលាញ់មានអារម្មណ៍ថាគេ​មានសំណាងដែលមានយើង ធ្វើយ៉ាងណាធ្វើឲ្យស្នេហាយើងប្រៀបដូចជាកាដូជីវិត កុំឲ្យវាក្លាយជាចំណងជឿជាក់ថាបើយើងម្នាក់ៗយកចិត្តទុកដាក់គ្នាទៅវិញទៅមក ទោះមានបញ្ហាអី ក៏ទំនាក់ទំនងពួកយើងក៏មិនងាយល្អក់កករដែរ ។ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?