ភាពស្រស់ស្អាតគឺជាអ្វីមនុស្សគ្រប់រូបប្រាថ្នាចង់បាន ហើយធម្មជាតិបង្កើតមនុស្សយើងមកឲ្យមានមុខមាត់ផ្សេងៗគ្នាអ្នកខ្លះក៏ស្អាតហើយអ្នកខ្លះទៀតក៏មានមុខមាត់មិនស្អាត​ ហើយអ្វីដែលសំខាន់គ្មាននណារម្នាក់ចង់អាក្រក់នោះទេ គ្រប់គ្នាសុទ្ឋតែចង់បានសម្រស់ស្រស់ស្អាត​ ។

បើយើងនិយាយទាក់ទងនឹងរឿងកែសម្ផស្សនាពេលបច្ចុប្បន្ននេះ គឺថាជារឿងធម្មតាទៅហើយ តែនៅតែមានចំងល់មួយចំនួនទាក់ទងនឹងពេលដែលមានកូន ថាមុខដូចយើងមុនកែសម្ផស្ស ឬក្រោយពេលកែសម្ផស្ស។ តួយ៉ាងតារាសម្តែងស្រី និងម្ចាស់ជំនួញខាងផលិតផល នាង Duangjai Phichitamphon បានទៅកែសម្ផស្សរបស់ខ្លួនមួយទំហឹង តែម្តង តាំងពីក្បាល ដល់ចុងជើង។

ប៉ុន្តែ ការកែមុខមាត់របស់នាង ក៏ស្រស់ស្អាតខ្លាំង គួរជាទីពេញចិត្ត តាមក្តីប្រាថ្នារបស់នាងផងដែរ ដែលធ្វើឲ្យ ការងារសិល្បៈ និងរបររកស៊ីរបស់នាង ក៏កាន់តែរីកចម្រើនតាមហ្នឹង។ ក្នុងនោះ​ ក៏មានមនុស្សមួយចំនួន បានគិតថា បើនាង កែសម្រស់ ដូចជាមនុស្ស២ផ្សេងគ្នា បែបនេះ ថាតើបើនាងមានកូន តើនឹងមានមុខមាត់បែបណាទៅ នឹងដូចមុខនាងកាលពីមុន ដែរទេ?

លើសពីនេះទៅទៀតអ្វីដែលគ្រប់គ្នាចង់ដឹងពេលដែលនាងមានកូននោះពេលនេះដឹងការពិតហើយ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែកូនប្រុសដំបូងរបស់Duangjai Phichitamphon ពិតជាគួរឲ្យក្នាញ់ ដែលខុសពីការគិតពីសំណាក់មនុស្សចំនួន ទាំងស្រុងតែម្តង គឺមុខកាត់ទៅរកនាងក្រោយពេលសម្ផស្ស ទៅវិញ ព្រោះថាស្រស់ស្អាតខ្លាំង ហើយមុខមើលទៅគួរឲ្យខ្នាញ់ទៀតផង ៕

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!