សួស្តីឆ្នាំថ្មី! ជូនពរបងប្អូនខ្មែរឲ្យរកស៊ីទទួលទានមានបាន​ សុខភាពល្អ ធ្វើដំណើរទាំងទៅទាំងមកប្រកបដោយសុវត្ថិភាព ។ មហាសង្ក្រាន្តឆ្នាំថ្មី កក្រើកកាន់តែខ្លាំង រីករាយកាន់តែយូរ ជាមួយមហាព្រឹត្តិការណ៍ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរទាំង ៣ ថ្ងៃ ៣ទីតាំងធំៗព្រមគ្នា របស់ភេសជ្ជៈប៊ូសស្ត្រង ក្នុងនោះរួមមាន ខេត្តកំពង់ឆ្នាំង (នៅបរិវេណទីធ្លាបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង) ខេត្តសៀមរាប (នៅផ្សាររាត្រី ផាមកុងទីន័រ) ខេត្តបាត់ដំបង (នៅរង្វង់មូលលោកតាដំបងក្រញួង)។

ឆ្នាំនេះលេងម៉ាអស់ដៃទៅបងប្អូន ពិតជាបានសប្បាយរីករាយជាមួយមហាព្រឹត្តិការណ៍ដ៏អស្ចារ្យជាមួយ ប៊ូសស្ត្រង មហាសង្ក្រាន្តឆ្នាំថ្មី ។ បងប្អូននឹងបានចូលរួមរាំកម្សាន្ត តាមចង្វាក់ប្រពៃណីខែ្មរខ្នាតធំ លេងល្បែងប្រជាប្រិយខ្មែរជាច្រើនទៀតជុំគ្នានៅប៊ូសស្ត្រងមហាសង្ក្រាន្តឆ្នាំថ្មី ។ សម្រាប់ក្នុងបរិវេនទីតាំងសំរាប់រាំលេងកម្សាន្តសប្បាយនីមួយៗថ្មីត្បិតតែកំដៅថ្ងៃក្ដៅបន្តិចមែនតែបងប្អូនយើងនៅខេត្តធំៗទាំងនេះនៅតែសប្បាយរាប់ម៉ឺននាក់ក្រោមដំណក់ទឹកដ៏ត្រជាក់របស់ទេវតាឆ្នាំថ្មីនេះ។

យ៉ាងណាសូមរំលឹកដល់បងប្អូនខ្មែរយើងទាំងអស់គ្នាបើពិសារស្រាសូមកុំបើកបរកុំឲ្យសប្បាយក្លាយជាទុក្ខ ។​ ហើយក៏សូមផ្តាំទៅយុវវយ័មួយចំនួនគួរយកឳកាសនេះនៅក្បែរអ្នកមានគុណឲ្យបានច្រើន កុំឲ្យចូលឆ្នាំបីថ្ងៃមិននៅផ្ទះគិតតែពីដើរលេងជាមួយមិត្តភក្ត្រ័ កម្ររនឹងមានពេលជុំគ្រួសារបងប្អូនណាស់ មួយឆ្នាំជុំគ្នាតែម្តងទេ ចូលឆ្នាំហើយបែកគ្នារៀងៗខ្លួនអស់ហើយ ។