(ភ្នំពេញ)៖ ខណៈឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាតិយើងបាននឹងកំពុងតែប្រារព្ឋធ្វើឡើងហើយថ្ងៃនេះជាថ្ងៃទីពីរនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរយើង ។ យើងសង្កេតឃើញមានបងប្អូនខ្មែរយើងមួយចំនួនក៏បានលេងល្បែងប្រជាប្រិយមិត្តនៅតាមទីវត្តអារាមនានាផងដែរ​ ។

យើងងាកមកចាប់អារម្មណ៍នឹង តារាស្រីរូបស្រស់សម្រស់បាន កញ្ញា ស៊ីន យូប៊ីន ក៏បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក នូវរូបភាពប៉ុន្មានសន្លឹកដែលរូបនាងបានតែងកាយ ធ្វើជាទេពធីតាមហាសង្ក្រាន្តឆ្នាំថ្មី ព្រះនាម «ទុង្សាទេវី» យ៉ាងស្រស់ស្អាតតែម្តងដែលមានអ្នកលេងហ្វេសប៊ុកធ្វើការចែករំលែកនឹងសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតគ្រប់គ្នា ។

អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងបំផុត គឺការតុបតែងខ្លួនធ្វើជាទេវតា ឬទេពធីតាសង្ក្រាន្ត របស់កញ្ញា យូប៊ីន នេះ ទ្រង់គ្រឿងទៅតាមទម្រង់បែបខ្មែរសម័យដើម ពោលគឺ សម័យនគរភ្នំ សម័យចេនឡា និង សម័យលង្វែក យ៉ាងស្រស់ស្អាតទាក់ភ្នែក ដែលធ្វើឲ្យមហាជនលាន់មាត់សរសើរពីនាងតែម្តង។ ចង់ដឹងយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!