(កសិកម្ម)៖ ដូចដែលយើងបានដឹងហើយថាខ្មែរយើង ៨៥% ជាប្រជាកសិករធ្វើស្រែចម្ការថ្ងៃនេះយើងសូមលើកយកវិធីសាស្ត្រក្នងការថែទាំដំណាំស្រូវដើម្បីទទួលបានផលល្អវិញម្តង ។ មូលហេតុដែលដីបាត់បង់ជីជាតិ (លក្ខណៈរូប គីមី និងជីវសាស្រ្ត)មិនតុល្យភាពនៃការយកផលចំណេញពីដី នឹងការដាក់សារធាតុសរីរាង្គ និងសារធាតុចិញ្ចឹមទៅឲ្យដី
ធ្វើស្រែច្រើនដងក្នុង ១ឆ្នាំ ហើយពុំបានផ្តល់សារធាតុសរីរាង្គ និងជីឱ្យបានគ្រប់គ្រាន់ទៅលើដីវិញ ។ ក្នុង១ឆ្នាំៗកសិករបានទាញយកផលស្រូវពីដីជាមធ្យម ៣-៥តោន/ហិចតា ហើយដើម្បីបង្កើតបានជាផលស្រូវ ៣-៥តោន ស្រូវត្រូវការស្រូបយកសារធាតុសរីរាង្គ និងជីពីក្នុងដីរាប់តោន ។

ដូច្នេះ នៅពេលដែលកសិករពុំបានផ្តល់នូវសារធាតុសរីរាង្គគ្រប់គ្រាន់ទៅឲ្យដីធ្វើឲ្យដីខ្សោះជីជាតិ និងបាត់លក្ខណៈរូប ប្រើប្រាស់ជីគីមី ដោយពុំដាក់បន្ថែមជីសារធាតុសរីរាង្គ (ជីធម្មជាតិ ជីកំប៉ុស្តិ៍) ការសឹករិក ដោយសារការហូរច្រោះលើផ្ទៃដីស្រែ និងធ្វើស្រូវតែមួយមុខ មិនឆ្លាស់មុខដំណាំ។

ការគ្រប់គ្រងជីជាតិដីជូរឱ្យកាន់តែល្អប្រសើរមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុត គឺកែលំអលក្ខណៈរូប លក្ខណៈគីមី និងលក្ខណៈជីវសាស្ត្ររបស់ដី ដោយត្រូវអនុវត្តដូចតទៅនេះត្រូវបន្ថែមនូវសារធាតុសរីរាង្គឲ្យបានច្រើនជារៀងរាល់ឆ្នាំធ្វើស្រែត្រូវបន្ថែមជីគីមីឱ្យបានតាមតំរូវការរបស់ស្រូវ ពេលនោះ ស្រូវទទួលផលល្អ គេនឹងទទួលបានជញ្រ្ជាំង ឬ ចំបើងច្រើនត្រូវភ្ជួរលប់បង្កប់ទៅក្នុងដីក្រោយពេលច្រូតកាត់រួច ត្រូវធ្វើការដាំដំណាំសណ្តែកមុនដើមរដូវវស្សា ពិសេសលើប្រភេទដីខ្សាច់ និងល្បាយខ្សាច់ ។

ត្រូវដាក់ជីកំប៉ុស្តិ៍ ឬ ជីធម្មជាតិ ជារៀងរាល់ឆ្នាំទៅដីស្រែជាមធ្យម ៥០០គ.ក្រ/១០អា ដោយលាយឱ្យស្មើរួចភ្ជួរលប់ភ្លាម បន្ថែមនូវសារធាតុចិញ្ចឹមឲ្យដីឲ្យបានគ្រប់គ្រាន់ជីអាសូតហ្វូសហ្វាត និង ប៉ូតាស់ ជាអាហារចិញ្ចឹមដែលស្រូវត្រូវការស្រូបយកដើម្បីធំធាត់ ដូច្នេះ គេត្រូវផ្តល់ទៅឲ្យដីនូវប្រភេទជីគីមី ដេ.អា.ប៉េ អ៊ុយរ៉េ និងប៉ូតាស់ឲ្យបានគ្រប់គ្រាន់តាមការណែនាំនៅពេលដែលស្រូវត្រូវការ។ សុំបញ្ជាក់ថាជីគីមី ប្រើប្រាស់ត្រឹមត្រូវតាមការណែនាំគ្មានឥទ្ធិពលអ្វីប៉ះពាល់ដល់ដីអតិសុខុមប្រាណក្នុងដីឡើយ ។ ត្រូវបន្ថែមតិចតួចទៀតនូវប្រភេទកាល់ស្យូម និងម៉ាញ៉េស្យូមជាមួយជីរួចដាក់ទៅក្នុងដី ព្រោះវាមានឥទ្ធិពលធ្វើឱ្យដើមស្រូវបង្កើនល្បឿនស្រូបយកសារធាតុចិញ្ចឹមពីដី ។

បន្ថែមកំបោរដល់ដីជាទូទៅដីស្រែវស្សានៅខេត្តតាកែវ ភាគច្រើនជាប្រភេទដីខ្សាច់ ល្បាយខ្សាច់ ហើយ PH នៃដីជាមធ្យមពី ៣.៥-៥.៥ ដូច្នេះ កសិករចាំបាច់ត្រូវប្រើកំបោរសបាចទៅលើដីស្រែជាមធ្យមចំនួន ២០០គ.ក្រ ក្នុង១ហិចតា ដោយបាចពេលភ្ជួររាស់ដីលើកទី១ ។ បន្ថែមដីដំបូក ដីល្បប់បាតត្រពាំង ឬដីឥដ្ឋ។ ក្នុងបំណងកែលំអដីសំបូរខ្សាច់ គេចាំបាច់ត្រូវបន្ថែមឱ្យដីនូវប្រភេទដីឥដ្ឋ ដីដំបូកដីបាតត្រពាំងវាយឲ្យទៅជាដុំតូចៗ ហើយបាចទៅក្នុងស្រែជារៀងរាល់ឆ្នាំទៅតាមលទ្ធភាពជាក់ស្តែងដែលអាចធ្វើទៅបាន ។ ប្រភព៖​ អ៊ាង សុផល្លែត