(សុខភាព)៖ អ្វីដែលសំខាន់សម្រាប់យើងម្នាក់ៗគឺសុខភាព បើមានសុខភាពល្អហើយយើងងាយស្រួលក្នុងការធ្វើរឿងអ្វីមួយហើយអាចនឹងទទួលបានជោគជយ័ច្រើនជាងអ្នកដែលមិនមានសុខភាពល្អ ។ ជាក់ស្តែងដោយសារតែបច្ចុប្បន្ននេះ ប្រេងរុក្ខជាតិមានតម្លៃថ្លៃ រហូតធ្វើឲ្យស្រីមេផ្ទះខ្លះត្រូវងាកមកបរិភោគខ្លាញ់ជ្រូក ។

រឿងប្រើខ្លាញ់ជ្រូកនេះបើនិយាយពីការចម្អិនអាហារវិញគឺភាគច្រើនមានស្ត្រីមេផ្ទះជាច្រើនតែងតែប្រើប្រាស់វាក្នុងការធ្វើមុខម្ហូបបែបឆាជាដើម ។ជាពិសេសអ្នកនៅជនបទ ដែលនិយមប្រើខ្លាញ់ជ្រូកក្នុងការចម្អិនអាហារ គួរតែកែប្រែទម្លាប់នេះ ព្រោះអ្នកជំនាញផ្នែកសុខភាពនៅបរទេសបានតឿនថា ការបរិភោគខ្លាញ់ជ្រូកអាចផ្តល់ផលអាក្រក់ចំពោះសុខភាពបាន។

មិនថាជាប្រេងឆាប្រភេទណាក៏ដោយ បើបរិភោគច្រើនពេកអាចមានចំនុចអាក្រក់ ធ្វើឲ្យកើតជំងឺខ្លាញ់ស្ទះក្នុងសរសៃឈាមបាន ជាពិសេសខ្លាញ់ជ្រូកដែលមានឪកាសក្នុងការប្រមូលផ្តុំនៅក្នុងសរសៃឈាម បានច្រើនជាងប្រេងរុក្ខជាតិ។ បើសិនជាចាំបាច់ចៀសមិនបាន គួរតែបរិភោគក្នុងបរិមាណតិច ឬប្តូរមកបរិភោគអាហារប្រភេទសម្ល ឬបន្លែជាដើម ដែលអាចជួយរក្សាសុខភាពរបស់អ្នកឲ្យរឹងមាំបាន៕