​(ហ្វេសប៊ុក)៖ ទាក់ទងទៅនឹងរឿងកូនក្រមុំរត់ចោលរោងការនេះបើយោងតាមគណនី​ហ្វេសប៊ុក​ឈ្មោះ ​Sopha Len បានរៀបរាប់ថា ៖ អាពាហ៍ពិពាហ៍ច្របូកច្របល់ដល់ ហេីយបងខ្ញុំ ថ្ងៃពិសេសបែរជាគ្មានកូនក្រមុំមកផ្ទឹមជាមួយចឹង អាណិតបងខ្លោចចិត្ត មេីលតែមុខដឹងហេីយថាពិបាកចិត្ត សង្រេងប៉ុណ្ណា ដែលមនុស្សដែលខ្លួនចង់ផ្ទឹមជាមួយគេ មិនមក ដោយសារតែខាងស្រីគេតាមម្តាយរបស់គេ ចុះហេតុអីពីដំបូងមក ម៉េចក៏នាងមិនប្រាប់ថាមិនស្រលាញ់ ។

នាងចូលមកប្រឡូកក្នុងជីវិតបងប្រុសរបស់ខ្ញុំធ្វេីអី ទោះបីបងខ្ញុំគាត់ពិការជេីងដេីរមិនរួចក៏ពិតមែន តែចិត្តរបស់ខ្ញុំបងខ្ញុំគាត់មិនពិការចិត្តនឹងបេះដូងទេ នាងនឹងក្រុមគ្រួសាររបស់នាងធ្វេីបាបផ្លូវចិត្តបងខ្ញុំពេកហេីយមុិចក៏មានរឿងចឹងកេីតឡេីងប៉ះចំលេីគ្រួសារខ្ញុំចឹង មិនយល់ទេ ថ្ងៃការបែរជាយកប្អូនស្រីមកជំនួសវិញ កូនក្រមុំរត់ចោលរងការដោយគ្មានក្តីមេត្តាដល់កូនកំលោះសោះ បេីមិនចង់ការមកបង្ខំ អោយម៉ែនឹងបងៗរបស់ខ្ញុំស្វះស្វែងដេីរផងរត់ផងដេីម្បីប្អូនអោយបានសំរេចដូចក្តីបំណង ។

តែបែរជាខកបំណងទៅវិញ ស៊ូៗណាបងប្រុស ញញឹមទទួលភ្ញៀវយកសិរីសួស្តីខ្លួនឯង កុំគិត ច្រេីននាំតែមុខចាស់ ពេលនេះយេីងជួបទុក្ខលំបាកក៏ពិតមែន តែវាមិនលំបាករហូតនោះទេ ជីវិតវាមានឡេីងមានចុះចឹងឯង កុំខ្មាស់គេ អ្នកណាចង់សេីចយំញែកយ៉ាងមុិចក៏គេសេីចចុះ មកពីរគេមិនទាន់ស្គាល់រសជាតិឆ្លងកាត់ដូចយេីង ទ្រាំតែបន្តិចទៀតទេ គ្រួសាររយេីងនឹងត្រលប់មកដូចដេីមវិញហេីយ អ្នកដែលធ្លាប់មេីលងាយយេីង តិចទៀតលេងបានមេីលងាយហេីយ វាសនាមនុស្សវាមិនដូចគ្នាទេ ម្តងម្នាក់ទេ បងប្រុសកុំគិតច្រេីនអី កូនក្រមុំធ្វេីចឹងតិចទៀតនឹងស្តាយក្រោយមិនខាន ពេលនេះទឹកភ្នែកខ្ញុំហូររហូត ឈឺចាប់ខ្លាំង បំផុត សែនអាណិតដល់បងប្រុសជាទីស្រលាញ់របស់ប្អូន បងកុំយំអីណាបងសំណព្វចិត្តប្អូន មិនដឹងជួយយ៉ាងមុិចទេ ។

ម៉្យាងវិញទៀតបើតាម​ប្រភព​សាច់ញាតិ​បាន​បញ្ជាក់​ថា មក​ពី​ខាង​ប្រុស​កុហកថា ​សន្យា​អោយ​ថ្លៃទឹកដោះ​៥០០$​ នៅ​ថ្ងៃ​ទី​ ០៣ មេសា ២០១៩ ប៉ុន្តែ​ដល់​ថ្ងៃទី ០៨ មេសា ២០១៩ ​មិន​ឃើញ​អោយ​ក៏​អត់​មក​ការ​ផ្ទះ​ខាង​ប្រុស​តែម្តង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​កូន​កំលោះ​​យក​ប្អូន​ស្រី​បង្កើត​មក​ការជំនួស​ តែម្តង​ដើម្បី​ទទួល​ភ្ញៀវ​យក​ចំណងដៃ​ទូទាត់​ម្ហូប​ចុងភៅ​។

សូមទស្សនាវីដេអូខាងក្រោម៖

បងកុំយំអីណាបងសំណព្វ70ប្អូន មិនដឹងជួយយ៉ាងមុិចទេ ខ្ញុំសូមសំនូមពរភ្ញៀវកិត្តិយសទាំងអស់ អញ្ចេីញមកចូលរួលរួមញាំការបងខ្ញុំយប់នេះផង កុំអោយកូនកំលោះអស់ក្តីសង្ឃឹម ខ្ញុំសែនស្រណោះដល់បងប្រុសជាទីស្រលាញ់ណាស់ ស្រលាញ់ពេញបេះដូង ស្រលាញ់លេីសពីរជីវិតខ្លួនឯងទៅទៀត 😭😭😭😭😭

Gepostet von Sopha Len am Montag, 8. April 2019