(ហ្វេសប៊ុក)៖ សុំសរសើរដល់នារីម្នាក់នេះណាស់ដែលមិនខ្វល់នឹងពាក្យសម្តីគេថានឹងមើលមកលើនាងក្នុងផ្លូវយ៉ាងម៉េច សំខាន់នាងធ្វើដើម្បីខ្លួនឯង ។ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើរជាខ្លាំង ដោយមាននារីអាយុ២៣ឆ្នាំម្នាក់ បានតុបតែងខ្លួនជានាងណាត ហើយបីកូនតុក្កតានៅនឹងដៃរបស់នាងហើយនាងបាន ដើរលក់បាយសាច់ជ្រូក នៅឯខេត្តព្រៃនគរ ។ បើយោងតាមប្រភពព័ត៌បានឲ្យដឹងថានានារីម្នាក់នេះមានឈ្មោះ Nannapha Chaiyananpha ជាជនជាតិថៃ ។

សកម្មភាពរបស់នាងបានធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីបានតុបតែងខ្លួនជានាងណាតបែបនេះ។ គួរបញ្ជាក់ថា នារីម្នាក់នេះធ្លាប់ជាអ្នកសម្តែងនៅរោងល្ខោនមួយនៅផ្សារលើទឹកប្រទេសថៃ តែដោយសារតែមានហេតុការភ្លើងឆេះផ្ទះរបស់នាងបានធ្វើអោយនាងបាត់បង់ទ្រព្យសម្បត្តិ ។ ហើយក៍បានចាក់ចេញមកលក់បាយសាច់ជ្រូក ដោយសារតែចង់បង្កើនការលក់ និងទាក់ទាញចំណាប់អារម្មណ៍ នាងក៍បានតុបតែងខ្លួនបែបនេះ ៕

ដូចដែលប្រិយមិត្តបានដឹងស្រាប់មកហើយរឿងនាងណាត ដែលជារឿងខ្មោចបែបរន្ឋត់មើលហើយព្រឺព្រួចដែលរឿងខ្មោចនាងណាត នេះមានប្រវត្តិរឿងតាំងពីដើមមកដែលតាមឭចាស់ៗនិយាយតៗគ្នាមកគឺមានពិតដែលកើតឡើងនៅលើទឹកដីខេត្តបាត់ដំបងល្បីថាលងបន្លាចខ្លាំងណាស់ ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!