(ស្នេហា)៖ រឿងអ្វីមួយណាក៏ដោយឲ្យតែបានចូលមកក្នុងជីវិតការរស់នៅរបស់មនុស្សយើងម្នាក់ៗច្បាស់ណាវាតែងតែជះឥទ្ឋិពលមកលើយើងមិនថាតិចឬក៏ច្រើននោះទេ ឥទ្ឋិពលទាំងនោះមានខ្លះល្អមានក៏មានខ្លះអាក្រក់ខ្លាំងបំផុតណាស់ដែរ ។ ធ្លាប់ដែរឬទេ មនុស្សដែលយើងទុកចិត្ត លើគេស្មោះស្មគ្រនឹងគេចុងក្រោយគេក៏ក្បត់ចិត្តពីយើងហើយដើរចេញទៅរកអ្នកថ្មី? តើពេលនោះអ្នកគួរខូចចិត្តឬក៏មានចិត្តខឹងគេដែរឬទេ?

ជាការពិតការសេពគប់នឹងនរណាម្នាក់វាពិតជារឿងដែលសំខាន់នឹងចាំបាច់ត្រូវមើលឲ្យល្អិតល្អន់ជាមុនសិនជៀសវាការសេពគប់ខុសមនុស្ស ។​ មនុស្សដែលយល់ពីចិត្តយើងលើលោកនេះមានតិចតួចណាស់រហូតដល់ពេលខ្លះយើងមានអារម្មណ៍ថារស់នៅលើពិភពលោកនេះពិតជាឯកាណាស់ ជាពិសេសពេលជួបទុក្ខ ជួបការលំបាក រកអ្នកណាម្នាក់មកពិភាក្សាព្រឹក្សាយោគបល់ក៏គ្មាន ។

ជីវិតយើងម្នាក់ៗគឺអញ្ចឹងឯង តែនៅពេលដែលនរណាម្នាក់គេបោះបង់យើង គេមើលមិនឃើញតម្លៃយើងក៏ហីទៅចុះ សំខាន់ត្រូវដឹងថាជីវិតរបស់យើងគឺយើងមិនរស់នៅក្នុងក្រសែភ្នែករបស់អ្នកដ៏ទៃជាដាច់ខាត ។ ត្រូវរស់នៅជាខ្លួនរបស់យើង ធ្វើអ្វីដែលយើងចង់ធ្វើ កុំទៅខឹងឬស្អប់នរណាម្នាក់ដែលបោះបង់យើងអី គួរតែអរគុណគេដែលគេឲ្យយើងដឹងថាគេជាមនុស្សមិនត្រង់នឹងយើង មិនប្រាកដនឹងយើង ។

រូបតំណាង