(រឿងក្នុងចិត្ត)៖ ប្រិយមិត្តជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុកច្បាស់ជាបានស្គាល់ ឩកញ៉ា​ ទៀ វិចិត្រ ដែលកន្លងមកយើងតែងតែឃើញរូបលោក ធ្វើរឿងដ៏ល្អនឹងគួរឲ្យសរសើរដល់ទឹកចិត្តសប្បុរសធម៌នៃការជួយនឹងចែករំលែកដល់ជនក្រីក្រចាស់ជរា នៅតាមទីសាធារណៈលើដឹងផ្លូវជាដើម ។

ជាក់ស្តែងថ្មីៗនេះនៅគណនីហ្វេសប៊ុករបស់រូបលោកបានសរសេរសារបង្ហោះមួយឃ្លាយ៉ាងខ្លីតែមានន័យខ្លាំងណាស់ ដោយគាត់បានសរសេរថា៖ ខ្ញុំមិនមែនជាសេដ្ឋីនោះទេ តែការចែករំលែក គឺជាសេចក្តីសុខរបស់ខ្ញុំ… ។ ក្នុងនោះទៀតសោតរូបលោកក៏បានផ្តល់ថវិកាមួយចំនួនជូនលោកយាយចាស់ជរាដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ។

បងប្អូនអាចសាកស្រម៉ៃមើល នៅពេលមួយដែលយើងខ្វះខាតជួបការលំបាកអ្វីមួយហើយមានគេមកជួយជ្រោមជ្រែងយើងតើយើងនឹងសប្បាយចិត្តនឹងធូរក្នុងទ្រូងប៉ុណ្ណា? នៅពេលដែលបញ្ហាពិបាកដោះស្រាយហើយមានគេហុចដៃឲ្យចាប់នឹងជួយដោះទាល់យើង វាពិតជារំភើបហើយធ្វើឲ្យយើងចង់ចាំទង្វើរមួយនោះមិនភ្លេចនោះទេ ។

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

ខ្ញុំមិនមែនជាសេដ្ឋីនោះទេ តែការចែករំលែក គឺជាសេចក្តីសុខរបស់ខ្ញុំ…៚ ទៀ វិចិត្រ

Gepostet von ទៀ វិចិត្រ TEA VICHET am Donnerstag, 4. April 2019