ជីវិតមនុស្សយើងម្នាក់ៗច្បាស់ណាស់មួយរយភាគរយគឺមិនដូចគ្នានោះទេ មានឡើងមានចុះមានសប្បាយ មានពេលខ្លះមិនសប្បាយចិត្ត ។ បើយើងនិយាយទាក់ទងទៅនឹងជីវិតគូរឬដៃគូគ្មាននរណាម្នាក់មើលដឹងថាពេលចាប់ផ្តើមជាមួយនរណាម្នាក់ហើយច្បាស់ជាមានក្តីសុខឬសុភមង្គលនោះទេ​ ។ ក្នុងនោះមានមតិមួយចំនួននិយាយថាចាំ​បាច់​មាន​សង្សារ​ធ្វើ​អី​បើ​ជីវិត​នៅ​ម្នាក់​ឯង​មាន​ក្ដី​សុខ​ដល់​ថ្នាក់​នេះ​នោះ ។ ហេតុផលនោះគឺ

ទីមួយ មិន​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង​យុវវ័យ​​គឺ​ជា​អាយុ​ដែល​គិត​ត្រិះរិះ​មិន​ទាន់​បាន​ជ្រៅ​ជ្រះ ហើយ​តែង​ធ្វើ​សកម្មភាព​ផ្អែក​លើ​អារម្មណ៍​ជា​ធំ។ ហើយ​ភាគ​ច្រើន រឿង​មនោសញ្ចេតនា​គឺ​ជា​កត្តា​ដែល​ធំ​បំផុត​ធ្វើ​ឲ្យពួក​គេ​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង។ ក្រោយ​ពេល​ជួប​រឿង​ទាំង​នេះ អ្នក​ខ្លះ​អាច​ដល់​ថ្នាក់​គិត​ខ្លី​ក៏​មាន។

ទីពីរ មិន​ត្រូវ​គេ​ចងគេ​ថា​ស្នេហា​មិន​មាន​ភ្លើង​ប្រចណ្ឌ មិន​កក់​ក្ដៅ។ តែ​បើ​ភ្លើង​ប្រចណ្ឌ​ខ្លាំង​ពេក មិន​មែន​កក់​ក្ដៅ​ទេ គឺ​ឆេះ​ទៅ​វិញ​ទេ។ បើ​ធ្លាប់​នៅ​ម្នាក់​ឯង​មាន​សេរី​ភាព​ហើយ ហើយ​ស្រាប់​តែ​ត្រូវ​បាន​គេ​ចង ហាម​នេះ​ ហាម​នោះ អ្នក​ប្រាកដ​ជា​មិន​អាច​ទ្រាំ​បាន​ឡើយ។ យុវភាព​គឺ​ជា​ពេល​ដែល​យើង​ត្រូវ​ឆ្លង​កាត់​រឿង​ថ្មី​ៗ​ច្រើន បើ​ជាប់​តែ​មួយ​កន្លែង​នោះ នឹង​បាត់​បង់​វ័យ​ក្មេង​ដោយ​ឥត​ប្រយោជន៍៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបតំណាង