(ស្នេហា)៖ នៅលើពិភពលោកមួយនេះសម្បូរទៅដោយរឿងរ៉ាវកើតឡើងសព្វគ្រប់បែបយ៉ាងហើយលើលោកនេះអ្វីៗទាំងអស់សុទ្ឋតែមានគូររបស់វាជានិច្ច ។ ដោយឡែកការស្រឡាញ់​មនុស្ស​ម្នាក់​គឺ​មិន​អាច​ប្រកែក​បាន​នោះ​ទេ ពេល​ខ្លះ​មាត់​ថា​មិន​ចង់​ទេ​ប៉ុន្តែ​ចិត្ត​វិញ​គឺ​អូស​ឲ្យ​ទៅ​បែប​នេះ​រហូត ។បើ​អ្នក​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា​ទាំង​នេះ​​ នោះ​អ្នក​ពិត​ជា​ស្រឡាញ់​គេ​មែន​ទែន​ហើយដោយពិបាកនឹងប្រកែកណាស់ ។

ចំណុចទីមួយអ្នកចេះ​តែ​ចង់​ជួបនិយាយ​ជាមួយ​គាត់ចេះ​តែ​ចង់​ជួប​ចង់​ឃើញ ហើយ​តែង​មាន​ពាក្យ​ជាច្រើន​ចង់​និយាយ​ជាមួយ​គាត់ ប៉ុន្តែ​ពេល​ខ្លះ​ដល់​ជួប​មុខ​គ្នា​អី​ក៏​និយាយ​មិន​ចេញ។ ទីពីរអ្នកចាប់​ផ្ដើម​រៀបចំ​ខ្លួន​ស្អាត​ជាង​រាល់​ដងតាំង​ពី​ស្គាល់​គាត់​មក​អ្នក​ចាប់​ផ្ដើម​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​រៀប​ចំខ្លួន ព្រោះ​អ្នក​ខ្លាច​ពេល​ជួប​គាត់​ចៃ​ដន្យ​គាត់​ឃើញ​អ្នក​​មិន​ស្អាត។

ហើយចំណុចមួយទៀតដែលនោះគឺថាអ្នកនឹងញញឹម​​តែ​ឯងពេល​ដែល​អ្នក​នឹក​ឃើញ​គាត់​អ្នក​លួច​ញញឹម​តែឯង​ពេល​ដែល​គិត​ពី​គាត់​ ឬ​ក៏​លួច​ញញឹម​ពេល​ដែល​ឮ​អ្នក​ណានិយាយ​អី​ដែល​ទាក់ទង​​ពី​គាត់។ អារម្មណ៍​ពេល​ខ្លះ​ទោះ​មិន​បាន​និយាយ​ មិន​បានជួប​មុខ​ក៏​ដោយ តែ​ឲ្យ​តែ​ស្រមៃ​ឃើញ​គេ​ញញឹម ខ្លួន​ឯង​នេះ​ក៏​ញញឹម​ដែរ។

រូបតំណាង
រូបតំណាង