(ភ្នំពេញ)៖ កាលពីម្សិលមិញកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនគ្រូបង្រៀននៅសាលាឯកជនមួយកន្លែងពីបទរំលោភក្មេងស្រីដែលជាកូនសិស្សរបស់ខ្លួនក្រោមអាយុ ១៨​ឆ្នាំ ។ ការចុះឃាត់ខ្លួនគ្រូល្មោភកាមរូបនេះធ្វើឡើងក្រោយពីទទួលបានពាក្យបណ្តឹងពីខាងក្រុមគ្រួសាររបស់ជនរង់គ្រោះ ។

ទាក់ទងនឹងរឿងខាងលើនេះសមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរង់គ្រោះគឺត្រូវបាននិយាយលួងលោមដោយគ្រូម្នាក់នោះហើយចាក់មនោគមន៍ចុះឡើងក៏ព្រមហើយកក៏ឌុបយកទៅផ្ទះសំណាក់ភ្នំមាសស្ថិតក្នុងខណ្ឌពោធិ៍សែនជយ័ បើគិតពីការល្បួងលួងលោមយកទៅរំលោភនេះគឺចាប់តាំងពីចុងឆ្នាំ ២០១៨ មកម្ល៉េះ ទើបតែបែកធ្លាយដោយសារតែក្រុមគ្រួសារសួរដេញដោលទៅទើបបានដឹងរឿង​ ។

មូលហេតុដែលនាងមិនហ៊ាននិយាយប្រាប់រឿងទៅកាន់គ្រួសារដោយសារតែគ្រូល្មោភកាមរូបនេះបានគម្រាមថានឹងសម្លាប់នាងបើហ៊ានប្រាប់គ្រួសារឲ្យដឹង ។ ដោយឃើញកូនស្រីខ្លួនមានភាពស្ងៀមស្ងាត់នឹងតែងតែឮនាងនិយាយគិតខ្លីថាចង់តែស្លាប់ទើបគ្រួសារជជីកសួរទើបនាងហ៊ានប្រាប់រឿងគ្រប់យ៉ាង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននឹងសាកសួរដើម្បីបព្ចាលសំុណុំរឿងទៅកាន់តុលា ។