(ភ្នំពេញ)៖ នារី​សាច់​សខ្ចី ដែល​មិនសូវ​ប្រណី​ដើមទ្រូង តែងតែ​ចែក​ប្រុសៗ​មើល តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Bigo Live ឈ្មោះ Love Riya ពេលនេះបានចូលរោងការហើយ ។ ជាក់ស្តែងយ៉ាងណាមិញកាលពីម្សិលមិញនេះ ធ្វើឲ្យមហាជន ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែ Riya បានចូលរោងការហើយ ជាមួយកូនកំលោះដ៏ស្រស់សង្ហាម្នាក់ ។

ក្នុងនោះអ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់ ហ្វេសប៊ុកមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺដោយសារតែគេធ្លាប់ឃើញ Riya ស្លៀកពាក់បែបសិចស៊ី តែម្តងនេះស្លៀកក្នុងឈុតសំលៀកបំពាក់បែបនេះវិញ ក៏នៅតែស្រស់ស្អាតដដែល ។ក្នុងនោះមានមហាជនជាច្រើនរំភើបជំនួស និងខំមិនពាក្យពេចន៌ជូនពរជាច្រើនជូនគូស្នេហ៌ថ្មីមួយនេះ សូមអោយមានសុភមង្គលរកទទួលទានមានបាន និងស្រលាញ់គ្នារហូតដល់ចាស់កោងខ្នង ផងដែរ ។ គួរបញ្ចាក់ដែលថា មង្គលការនេះប្រព្រឹត្តទៅនៅឯកោះពេជ្រ អគារ F នេះបើតាមការបញ្ជាក់ពី Love Riya ។

ដោយឡែកបុរសដែលត្រូវជាអនាគត់ស្វាមីរបស់កញ្ញា​ Love Riya មួយរយៈចុងក្រោយនេះហាក់មានប្រជាប្រិយភាពខ្លាំងដូចទៅនឹង Love Riya ផងដែរ ដោយហេតុផលថាអ្នកទាំងពីរតែងតែបណ្តើរគ្នាយ៉ាងត្រសងទៅណា មកណាជាមួយគ្នា ជាហេតុធ្វើឲ្យគេកាន់តែស្គាល់ពីអនាគតស្វាមីរបស់នាង ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!