សម្រស់ពិតជាសំខាន់ហើយអ្នកណាៗក៏ចង់បានសម្រស់ស្រស់ស្អាតដែរ ។ អាចសាកល្បងវិធីទាំងនេះបានធានាបានលទ្ឋផលខ្ពស់ ។ គ្រឿងផ្សំស្រាស 3ស្លាបព្រាបាយ-តែបៃតង 5ស្លាបព្រាបាយ-ទឹកឃ្មុំ 1ស្លាបព្រាបាយ-ស្ករស 1ស្លាបព្រាបាយ វិធី​ធ្វើលាយគ្រឿងផ្សំទាំងអស់ក្នុង​កូនចាន​មួយ ហើយ​កូរ​ឱ្យ​សព្វ​ចូលគ្នា ។

វិធី​ប្រើដំបូងត្រូវលាងមុខរបស់អ្នកឲ្យបានស្អាតជាមុនសិនលាប​វា​លើ​ស្បែក​របស់​អ្នក និង​ប្រើ​ចុងម្រាមដៃ​ញី​រយៈពេល​ប្រហែល៥នាទី រួចទុករយៈពេល២០នាទី សឹមលាង​សម្អាត​ចេញជាមួយ​នឹង​ទឹកក្តៅអ៊ុនៗអ្នក​គួរតែអនុវត្ត​ឱ្យ​បាន 3ដង​ក្នុង​មួយ​សប្តាហ៍ ។ ប្រភព៖អ៊ាង សុផល្លែត