ការបែកញើសជារឿងធម្មតាមួយ ប៉ុន្តែចំពោះមនុស្សមួយចំនួនជួបប្រទះបញ្ហាបែកញើសច្រើនខុសធម្មតា។ ស្ថានភាពនេះត្រូវបានស្គាល់ថា ជំងឺ hyperhidrosis (បែកញើសច្រើនខុសប្រក្រតី)។ ភាគច្រើនបញ្ហានេះបង្កឱ្យមានភាពអៀនខ្មាស ជាពិសេសខណៈពេលអ្នកស្ថិតនៅទីសាធារណៈ។

១-ម្ស៉ៅ Baking Soda៖ចាក់ទឹកពេញក្នុងចានគោមធំមួយ ហើយបន្ថែមម្ស៉ៅ baking soda ចំនួន ២ ពែងចូល។ កូរឱ្យសព្វ រួមត្រាំប្រអប់ដៃ និងជើងទាំងសងខាងក្នុងទឹកល្បាយនេះសម្រាប់រយៈពេល ៣០ នាទីរាល់ថ្ងៃ។ ២-ទឹកប៉េងប៉ោះស្រស់៖បន្ថែមទឹកប៉េងប៉ោះស្រស់ចំនួន ២ ពែង ក្នុងទឹកក្ដៅឧណ្ហៗមួយធុងសមល្មម។ ត្រាំប្រអប់ដៃ និងជើងក្នុងទឹកនេះ ហើយចាប់ផ្ដើមដុសដៃជើងសម្រាប់រយៈពេល ៣០ នាទី។ អ្នកអាចអនុវត្តរូបមន្តនេះរៀងរាល់ថ្ងៃ។

៣-ម្ស៉ៅហ៊ុយកូនក្មេង៖ប្រសិនបើអ្នកបែកញើសខ្លាំង ប៉ុន្តែបញ្ហាមិនសូវជាធ្ងន់ធ្ងរ ឬអាក្រក់ប៉ុន្មានទេ អ្នកអាចប្រើប្រាស់ម្ស៉ៅកូនក្មេងមកលាបបាន។ ៤-តែ៖តែប្រភេទណាក៏ដោយ គឺសុទ្ធតែមានប្រសិទ្ធិភាពជាថ្នាំបែបធម្មជាតិដោះស្រាយបញ្ហាបែកញើសច្រើនហួសប្រមាណតាមរយៈសារធាតុ tannins ក្នុងភេសជ្ជៈនេះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែចំនួន ៥ កញ្ចប់តូចៗ រួចទុកឱ្យចុះត្រជាក់សិន សឹមត្រាំដៃ និងជើងសម្រាប់រយៈពេល ៣០ នាទី ជាការស្រេច។ អនុវត្តរាល់ថ្ងៃរហូលទទួលបានលទ្ធផលល្អប្រសើរ។

៥-អ៊ីយ៉ូដ៖ជួនកាលការបែកញើសច្រើនហួសប្រមាណ គឺជារោគសញ្ញាមួយនៃកង្វះជាតិអ៊ីយ៉ូដក្នុងរាងកាយដែលនាំឱ្យមានបញ្ហាជំងឺក្រពេញទីរ៉ូអ៊ីត។ ដូច្នេះចូរទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិអ៊ីយ៉ូដ។ ប្រភពដ៏ប្រសើរបំផុតនៃអ៊ីយ៉ូដ គឺត្រី, ស៊ុត និងអំបិលធម្មជាតិ។ ការបែកញើសច្រើនហួសអាចបណ្ដាលឱ្យអ្នកខ្សោះជាតិទឹកក្នុងរាងកាយ ហេតុនេះអ្នកគួរទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់រាល់ថ្ងៃ៕ ប្រភព៖ ខ្ទឹមស