(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ត្រូវចោរឆក់យកទូរស័ព្ទខណៈពេលដែលកំពុងជិះលើកង់បី ធ្វើឲ្យនាងមានភាពភ័យខ្លាចយ៉ាងខ្លាំងនៅពេលដែលជួបបែបនេះជាលើកដំបូង។ ជាក់ស្តែងតារារូបនេះបានធ្វើដំណើរទៅកន្លែងមួយ ដោយបានជ្រើសយក កង់បីឥណ្ឌាមកជិះ។ ក្នុងពេលនោះ នាង បានថតវីដេអូដាក់ក្នុង Story នៅក្នុងInstagram របស់នាង តែមិនបានប៉ុន្មានផងតារារូបនេះ បានបង្ហាញភាពភ័យខ្លាចខ្លាំង ស្លេកមុខអស់ នៅពេលដែលជួបហេតុការណ៍ចោរឆក់ទូរស័ព្ទរបស់ខ្លួន។

តែជាសំណាងល្អ ចោរឆក់មិនបាននោះទេ ដោយនាងបានធ្វើការទាញយកមកវិញទាន់ពេល រីឯចោរដែលបានឆក់នោះមានគ្នាចំនួន២ម៉ូតូ ដើម្បីធ្វើសកម្មភាពផងដែរ។ ខណៈពេលដែលឆក់មិនបាន ចោរទាំងនោះក៏ជិះម៉ូតូយ៉ាងលឿនជិះទៅបាត់ទៅ ដូច្នោះហើយ ទើបធ្វើឲ្យនាងមានភាពភ័យខ្លាចបែបនេះ។

ជាមួយគ្នានេះដែរ នាងក៏បានប្រាប់ថា នេះជាលើកទី១ហើយ នៅក្នុងជីវិត ដែលបានជួបបែបនេះ ដូច្នោះហើយនាងក៏បានប្រាប់ទៅកាន់អ្នកគាំទ្រ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាងនេះ ចំពោះកាបូប ក៏ដូចជាទូរស័ព្ទផងដែរ៕ នេះពិតជាសំណាងហើយដែលមិនមានគ្រោះថ្នាក់អ្វីដល់ខ្លួននោះ កន្លងមកដូចដែលប្រិយមិត្តបានដឹងហើយការឆក់ប្លន់ខ្លះត្រូវមានអ្នកខ្លះរង់របួសមិនតិចនាក់នោះទេ ។