(ភ្នំពេញ)៖ ក្រោយពីបានលើកពាននឹងបានចេញមុខតាមការប្រគុំតន្ត្រីតាមឆាកនានាកន្លងមក កាន់តែធ្វើឲ្យមហាជនកាន់តែស្គាល់តារាវ័យក្មេងរបស់ហង្សមាស ។ ដោយឡែគកាលពីថ្មីៗនេះ ម្ចាស់ពានរង្វាន់កម្មវិធីលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទីមួយនិងទីពីរ ប្អូន ពេជ្រ ថៃ និងប្អូន ទេព ពិសិដ្ឋ ក៏ដូចជាប្អូន ឡុង លីងគ័ង្គ ដែលជាអតីតបេក្ខភាពក្នុងកម្មវិធីនោះ បានចាប់ដៃគ្នាទាំងបីនាក់ថតបទរួមគ្នាដំបូង សម្រាប់រាំលេងពិធីបុណ្យចូលឆ្នាំខាងមុខ។

យ៉ាងណាមិញ សម្រាប់បទថ្មីរបស់អ្នកទាំងបី មិនទាន់បានចេញជាផ្លូវការនោះទេ ក៏ប៉ុន្តែសកម្មភាពក្រៅឆាករបស់ប្អូនទាំង៣ ត្រូវបានគេថតបានហើយ បង្ហោះនៅលើបណ្តាញសង្គម ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន។ក្នុងនោះដែរ បទថ្មីមួយបទនោះផងដែរ មានចំណងជើងថា “នំបញ្ចុកយាយខ្ញុំ” ដែលមានសាច់ភ្លេង និងអត្ថន័យគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញមិនធម្មតានោះទេ។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់សកម្មភាពក្រៅឆាកថតបទចម្រៀងនេះ បានធ្វើឲ្យមហាជនជាច្រើន មិនអាចទប់សំណើចបាននោះទេ ព្រោះថាអ្នកទាំងបី ពិតជាស្មើដៃគ្នាមែនទែន ក្នុងការលេងទឹកមុខ ពាក្យសម្តីនៅក្នុង MV បទថ្មីមួយបទនេះ។យ៉ាងណាក្តី ក្រោយពីបានមើលសកម្មភាពក្រៅឆាក ដ៏ជក់ចិត្តមួយនេះហើយ មហាជន ក៏ដូចជាអ្នកគាំទ្រក៏កំពុងតែទន្ទឹងរង់ចាំទស្សនា MV ផ្លូវការរបស់ប្អូនទាំងបី យ៉ាងអន្ទះសារផងដែរ៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!