(សុខភាព)៖ បច្ចប្បន្ននេះមានបងប្អូនយើងមិនតិចនាក់នោះទេដែលកំពុងតែប្រឈមមុខនឹងបញ្ហាក្រពះពោះវៀន ។ វិធីព្យាបាលឈឺក្រពះរ៉ាំរៃដោយប្រើម្សៅរមៀត និងផ្លែចេកខ្ចី វិធីធ្វើគឺយកចេកខ្ចីមកបកសំបកចេញ ចិតស្តើងៗហើយហាលឲ្យស្ងួត រួចបុកអោយម៉ដ្ឋយករមៀតចិតស្ដើងហើយហាលអោយស្ងួតបុកអោយម៉ដ្ឋ ។ វិធីប្រើយកមួយមុខ ១ស្លាបព្រាកាហ្វេលាយចូលគ្នាជាមួយទឹកក្តៅមួយកែវ ហូបមួយថ្ងៃ២ដង ហូបមួយអាទិត្យនោះបងប្អូននឹងបានធូរស្បើយ។

ជាក់ស្តែងដូចដែលប្រិយមិត្តជាច្រើនបានដឹងខ្លះៗពីបញ្ហា ក្រពះពោះវៀននេះ ហេតុផលដែលបណ្តាលឲ្យយើងឈឺក្រពះមានកត្តាមួយចំនួនដូចជាការញុាំអាហារមិនទៀងទាត់ ការញុាំអាហារដែលធ្វើឲ្យក្រពះយើងពិបាកនឹងរំលាយជាដើម ។

សូមមើលរូបភាពខាងក្រោម៖