(ភ្នំពេញ)៖ ប្រិយមិត្តមួយចំនួនធំ ប្រាកដជាស្គាល់ហើយ អតីតបេក្ខនារីក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ រ៉េត ស៊ូហ្សាណា ដែលនាងមិនត្រឹមតែមានសម្រស់ស្អាតវ័យក្មេង មានចំណេះដឹងនោះទេ ប៉ុន្តែនាងថែមទាំងបកស្រាយចម្រៀងជាបរទេស បានយ៉ាងល្អថែមទៀតផង។

តារាចម្រៀងស្រីវ័យក្មេងដែលមានទាំងសមត្ថភាពច្រៀងទាំងភាសាជាតិនឹងភាសាបរទេស កញ្ញា រ៉េត សូហ្សាណា មួយរយៈនេះកំពុងតែមមារញឹកយ៉ាងខ្លាំងក្នុងរង្វង់សិល្បៈ ។ ដោយសន្ទុះប្រជាប្រិយភាពរបស់ តារាចម្រៀងស្រី រ៉េត សូហ្សាណា កំពុង​តែ​ឡើ​ង​ខ្លាំង ជាពិសេស តម្លៃខ្លួន ពេលចូលរួមកម្មវិធី ឬឡើងច្រៀងលើឆាក ក៏ឡើងស្រឺតផង​ដែរ។

អ្វីដែរសំខាន់សម្រាប់ ការលេងខ្លួនរបស់តារារូបនេះ ក៏កាន់តែ Update ជាងមុន ស្ទើ​រ​៣៦០ដឺក្រេឯណោះ ហើយកាលពីថ្មីៗនេះ រូបនាង ប្តូរពណ៌សក់ កាន់តែប្លែកខ្លាំ​ងណា​ស់ ដូចតុកតា។ ការបង្ហាញនូវរូបសម្រស់ដ៏ស្រស់សោភា នៅក្នុងរថយន្ត ជាមួយនឹងស​ម្លៀកបំពាក់ពណ៌មាស បែបស៊ិចស៊ី ដែលរាល់ដង នាងមិនដែលស្លៀក​បែបនេះពីមុ​នម​កទេ។ ឃើញរូបថតប្លែកៗ និងថ្មីៗ របស់នាង យ៉ាងដូច្នេះ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និងមិ​ន​នឹ​កស្មានថា ហ្សាណា ប្រែពីកុមារីតូចដ៏គួរឲ្យស្រលាញ់ មកក្លាយជា នារីសម័យថ្មី បង្ក​ប់​ភាព​ស៊ិចស៊ី បានលឿនយ៉ាងនេះសោះ៕

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា!