ជាការពិតណាស់ភាគច្រើនរបស់ប្រើប្រាស់ទំាងអស់នេះយើងហាក់មិនសូវជាចាប់អារម្មណ៍នឹងវាប៉ុន្មាននោះទេដឹងតែពីប្រើ ។​ខាង​ក្រោម​នេះ​គឺ​សុទ្ធ​តែ​ជា​របស់​ប្រើប្រាស់​ដែល​យើង​ចាប់​កាន់​ជា​រៀង​រាល់​ថ្ងៃ តែ​មិន​ចាប់​អារម្មណ៍​ថា​វា​មាន​ផ្ទុក​បាក់តេរីច្រើន​រាប់​មិន​អស់​ហើយ​ក៏​មិន​ឧស្សាហ៍​សម្អាត​ដូច​គ្នា។

១. កុង​តាក់​ភ្លើង នេះ​គឺ​ជា​របស់​ដែល​អ្នក​ប៉ះ​មុន​ពេល​ចូល​ផ្ទះ និង​ចុង​ក្រោយ​គេ​មុន​ពេល​គេង ហើយ​វា​ក៏​ជា​បណ្ដុំ​នៃ​មេរោគ​ផង​ដែរ។ ដើម្បី​កុំ​ឲ្យ​ឆ្លង​រោគ​គួរ​បាញ់​​ទឹក​សម្អាត​ដាក់​ក្រណាត់​ហើយ​យក​មក​ជូត​ជា​ប្រចាំ​ដើម្បី​បង្ការ​មេរោគ​ឆ្លង​ដល់​សមាជិក​គ្រួសារ។ ២. វាំងននវាំងនន​គឺ​ជា​ជម្រក​នៃ​ធូលី​ជា​ច្រើន។ យើង​អាច​ជូត​ផ្ទះ​រាល់​ថ្ងៃ​តែ​មិន​បានបោក​វាំង​នេះ​ជា​ញឹកញាប់​ឡើយ។ វាំង​នន​មិន​ស្អាត​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​របស់​អ្នក​រស់​នៅ​ក្នុង​គ្រួសារ។

៣. ធុង​សម្រាមពួក​យើង​តែង​តែ​ច្រក​ស្បោង​ចូល​ធុង​សម្រាម​ហើយ​យក​សម្រាម​ទៅ​ចោល​តែ​ម្ដង ដោយ​មិន​សូវ​ខ្វល់​ពី​ការ​លាង​សម្អាត​ធុង​ឡើយ។ ប្រការ​នេះ​ធ្វើ​ឲ្យ​ធុង​ក្លាយ​ជា​កន្លែង​ដែល​ផ្ទុក​មេរោគ​ច្រើន​បំផុត និង​មាន​ក្លិន​ស្អុយ​ផ្អួល​ពិបាក​ទ្រាំ។ តាម​ការ​ណែនាំ អ្នក​គួរ​សម្អាត​ធុង​សម្រាម​រាល់​ក្រោយ​ការ​ចោល។

៤. កែវ​ដាក់​ច្រាស​ដុះ​ធ្មេញបរិដ្ឋាន​សើម និង​ហប់​ក្នុង​បន្ទប់​ទឹក​គឺ​ជា​កន្លែង​ដ៏​ប្រពៃ​បំផុត​សម្រាប់​មេរោគ​ធ្វើ​ការ​រស់​នៅ។ កែវ​ដាក់​ច្រាស​ដុះ​ធ្មេញ បើ​មិន​ឧស្សាហ៍​លាង​សម្អាត​ទេ គឺ​ងាយ​ដុះ​ស្លែ​ជាទី​បំផុត។ នឹងចុងក្រោយ ៥ តេឡេ​ទូរទស្សន៍ចន្លោះ​តូច​ៗ​លើ​តេឡេ​ទូរទស្សន៍​គឺ​ជា​កន្លែង​ផ្ទុក​បាក់តេរី។ បើ​ផ្ទះ​មានកូន​តូច​ទៀត គឺ​អាច​ធ្វើ​ឲ្យ​កូន​យក​ដាក់​ក្នុង​មាត់ បណ្ដាល​ឲ្យ​ឆ្លង​រោគ​ជា​ច្រើន។ វិធី​សម្អាត​គឺ​យក​ក្រដាស​សើម​មក​ជូត​ឲ្យ​សព្វ​ទាំង​អស់។