ប្រទាលកន្ទុយក្រពើផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាពយើង​ដូច្នេះតាមផ្ទះនីមួយៗគួរតែមានដំា ។ លាយដីសម្រាប់ដាំមានដូចជា ដីមានជីវជាតិ ជីកំប៉ុស្ត ស្លឹកឈើស្រស់ដែលឆាប់រលួយ ជីអង្កាមដុត និងលាមកគោស្ងួត ដកយកកូនវាដែលមានអាយុ២អាទិត្យ មកបណ្តុះផ្សាំក្នុងរងឲ្យបាន១៥ថ្ងៃទើបជីកយកមកដាំយកផើងដែលមានទំហំមុខ៣តឹក ជម្រៅ២តឹក រួចដាក់ល្បាយដីជិតពេញ ។

ជីកយកកូនដែលផ្សាំបាន១៥ថ្ងៃយកមកដាំតែ១ដើមក្នុង១ផើង ដើម្បីឲ្យដើមប្រទាលលូតលាស់បានល្អ និងងាយស្រួលថែទាំ ។មិនត្រូវស្រោចទឹកជោគជាំពេកទេ(ស្រោច១សប្ដាហ៍តែមួយដងប៉ុណ្ណោះ ព្រោះប្រទាលនេះមានសំបកក្រាស់ និងមានជាតិទឹកច្រើនស្រាប់) ប្រភព៖​ អ៊ាង សុផល្លែត