ការដាំខ្ទឹមស្លឹកដែលកសិករត្រូវតែដឹងការរៀបចំដីភ្ជួរដីឲ្យម៉ដ្ឋល្អ ២ ទៅ ៣ដងហាលទុករយៈពេលពី ១០ ទៅ ១៥ថ្ងៃបន្ទាប់មកលើកជារង ដែលមានកំពស់ ១តឹក ដើម្បីការពារកុំឲ្យខ្ទឹមជាំទឹកក្រោយមកកាប់រណ្តៅជំរៅមួយចប និងទំហំ ១តឹក ៤ជ្រុងយកជីកំប៉ុស្តពុកផុយទៅដាក់ក្នុងរណ្តៅ និងជ្រុំបញ្ចូលជាមួយដីរួចលប់ដី ។ ការរើសពូជខ្ទឹមដែលដាំនេះ គឺទុកពូជតៗគ្នាពី ១ឆ្នាំ ទៅ ១ឆ្នាំ មិនឲ្យផុតពូជពូជដែលគេនិយមដាំ គឺខ្ទឹមខ្យល់ព្រោះខ្ទឹមប្រភេទនេះមានទំងន់ធ្ងន់ ពុំមានសត្វល្អិតបំផ្លាញ និងមានទីផ្សារច្រើនការដាំត្រូវរើយកតែដើមធំ និងថ្លោសល្អ ដើមឆាប់បែកកូនច្រើន រើសយកដើមចាស់ពេលដាំមិនរលួយ និងឆាប់លូតលាស់ ។

ការដាំក្នុងការដាំត្រូវដកភ្លាមដាំភ្លាមត្រូវដាំនៅពេលល្ងាចទើបល្អ ព្រោះវាត្រជាក់ និងអាចត្រូវទឹកសន្សើម ជួយឲ្យវាលូតលាស់បានល្អដើម្បីឲ្យខ្ទឹមឆាប់លូតលាស់ហើយបែកគុម្ពបានច្រើន ត្រូវដាំចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ២តឹក ដើម្បីឲ្យពន្លឺថ្ងៃចេញចូលបានគ្រប់គ្រាន់ និងដាំរាក់ៗ។ ការថែទាំក្រោយពីដាំរួចធ្វើការស្រោចទឹកក្នុងមួយថ្ងៃ ២-៣ដង គឺនៅពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចបន្ទាប់ពីដាំបានរយៈពេល ១០ ទៅ ១៥ថ្ងៃ ធ្វើការបោចស្មៅជ្រុំជើងម្តង និងសកស្លឹកខ្ទឹមដែលចាស់ៗចេញ ។

កាប្រមូលផលជាទូទៅក្រោយពីដាំបានរយៈពេល ១ខែ គេអាចចាប់ផ្តើមប្រមូលផលខ្ទឹមបាន ។ក្នុង ១ឆ្នាំ គេអាចប្រមូលផលបាន ៦ ទៅ ៨ដង ក្នុង ១គឺឡូក្រាម អាចលក់បានតំលៃ ២០០០-៣០០០រៀល ។ លក្ខណៈពិសេសនៅពេលប្រមូលផលម្តងៗ គេតែងតែទុកពូជបន្តរហូតមិនឲ្យផុតពូជ ឡើយ ។ ចំណាំគួរកុំស្រោចទឹកពេលថ្ងៃត្រង់ ពីព្រោះជាពេលដែលរុក្ខជាតិត្រូវបញ្ចេញទឹកច្រើនពីស្លឹក។ យកល្អគួរកុំដាំខ្ទឹមខ្យល់នេះលើដី ឬរងដដែលយូរពេក គួរឆ្លាស់ជាមួយដំណាំផ្សេងទៀត ក្នុង១ឆ្នាំ ឲ្យបាន ២ ទៅ ៣ដង។