​​​សុំជួយស៊ែរបន្តថ្ងៃ៨​​​មីនា​​គឺ​​​ជា​ទិវា​​​​​​​​​​​​​អន្តរជាតិ​​​នារី​ដែល​​​​​​​​​​ត្រូវ​​បាន​ប្រារព្ធ​​​​​​ធ្វើ​ឡើង​​ក្នុង​​​ប្រទេស​ជា​​​ច្រើន​​នៅ​លើ​​​សកលលោក។ ​​​នេះ​​​​គឺ​​ជា​​ថ្ងៃ ​​​ដែល​​​​ស្រ្តី​​​​​​​​​​​​​​​​ត្រូវ​​​​បាន​​គេ​​ទទួល​​ស្គាល់​​​​​​ ដោយ​​គ្មាន​​ការ​​បែង​​ចែក​​​​​រើស​អើង​​​ ភេទ ជាតិ​​សាសន៍ ភាសា វប្បធម៌ ក្នុង​​​​​​​​វិស័យ​​​សេដ្ឋកិច្ច​​និង​​​នយោបាយ។តើ​​អង្គការ​​សហប្រជាជាតិ​​បាន​ធ្វើ​អ្វី​​​​ខ្លះ​​​ដើម្បី​​​​​សមភាព​​​យេនឌ័រ​​?ធម្មនុញ្ញ​​នៃអង្គការ​​​សហ​​​ប្រជាជាតិ (The Charter of the United Nations ) បាន​​​​​សម្រេច​​​ចុះ​​ហត្ថលេខា​​ ក្នុង​​​ឆ្នាំ​​​១៩៤៥ លើ​​​កិច្ច​​ព្រមព្រៀង​​​​​ផ្តល់​សិទ្ធិ​ស្មើ​គ្នា​​​​​​រវាង​ស្រ្តី​​និង​​បុរស។ ​​ចាប់​​តាំង​ពី​ពេល​​នោះ​​មក អង្គការ​​​សហ​​​ប្រជាជាតិ (UN) បាន​​​​​​​​បង្កើត​​ យុទ្ធសាស្ត្រ ​កម្មវិធី និង​​​​កំណត់​​គោលដៅ​​ផ្សេង​​​​ៗ ក្នុង​​គោល​បំណង​​​​​​ដើម្បី​​​​​​លើក​​​ស្ទួយ​​​ស្ថានភាព​​​​​​ដល់​ស្រ្តី​​​គ្រប់​គ្នា​​​ជុំវិញ​ពិភពលោក។ ពី​​មួយ​​​ឆ្នាំ​​​ទៅ​មួយ​​ឆ្នាំ​​ UN រួម​​ទាំង​​​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំង​អស់​​​ បាន​​​​​​​​​​​ខិត​​ខំ​​​​​​​​ប្រឹង​​ប្រែង​​​​​​​ ក្នុង​​ការ​​​ផ្សព្វផ្សាយ​​លើក​​កម្ពស់​​​ឲ្យ​​ស្រ្តី​​មាន​​សិទ្ធិ​​​ចូល​​​រួម​ក្នុង​​កិច្ចការ​​​ផ្សេងៗ​ដូច​ជា​​​បុរស​​ដែរ ដើម្បី​​​​ទទួល​​​បាន​និរន្តរភាព​​​​ ក្នុង​​​​ការ​អភិវឌ្ឍ​​ ​​​សន្តិភាព ​​​​​​​​​សុវត្ថិភាព​​​ និង​​​បង្ហាញ​ពី​ការ​​​​គោរព​សិទ្ធិ​​មនុស្ស។

ហេតុ​អ្វី​​បាន​​ជា​​៨​មិនា ជា​​​ថ្ងៃ​​​សំខាន់​​​​​​​បំផុត​​​សម្រាប់​នារី​? អំពើ​​ហិង្សា​​លើ​​ផ្លូវ​​ភេទ​នៅ​​​លើ​ពិភព​​លោក ​បើ​គិត​ជា​​​រួម ក្នុង​​​ចំណោម​​ស្រ្តី​​​៣នាក់ ​តែង​មាន​ម្នាក់​​​ដែល​​ត្រូវ​​បាន​គេ​​ចាប់​​​រំលោភ​​​ឬ​បៀតបៀន​​​ផ្លូវ​​​ភេទ​។ស្រ្តី​​​​អាយុ​​ចន្លោះ​ពី​ ១៥-៤៤ឆ្នាំ​ លើ​​​​​​​សាកលលោក​ ប្រឈម​​​​​​មុខ​នឹង​​​ការ​​ចាប់​​រំលោភ ​​​​ឬ​​អំពើ​​ហិង្សា​ក្នុងគ្រួសារ ​សាហាវ​ជាង​​​​​​​​​ជំងឺ​មហារីក គ្រោះថ្នាក់​ចរាចរណ៍ សង្គ្រាម​ និង​​ជំងឺ​​រាតត្បាត​ទៅ​​ទៀត។ស្រីៗ​​​​​​ប្រមាណ​​​ ១២០​​លាន​​​នាក់​​​​លើ​​ពិភពលោក ១​​ក្នុង​​​​​ចំណោម​​​១០​​នាក់ នឹង​​ត្រូវ​​​រង​គ្រោះ​​ ឆ្លង​កាត់​​បទ​ពិសោធន៍​អំពើ​​ហិង្សា​​លើ​​ផ្លូវ​​ភេទ។ អំពើ​ហិង្សា​ក្នុង​​​​គ្រួសារយោង​តាម​​​របាយ​ការណ៍​នៃ​អង្គការ​សុខភាព​​​ពិភពលោក (WHO)​​ ​​​​​ស្រ្តី​​ប្រហែល​​​​​៣០​​% ត្រូវ​បាន​​ដៃគូ​ធ្វើ​ឲ្យ​​ឈឺ​ចាប់​​​រូបរាង​កាយ​​​​​​ និង​រំលោភ​​បំពាន​​​​ផ្លូវ​ភេទ។ តាម​ការ​​​សិក្សា​​​ស្រាវជ្រាវ ពាក់​​កណ្តាល​នៃ​ស្រ្តី​ទាំង​អស់​​​​​​បាន​​​ស្លាប់​​​​ដោយ​អំពើ​​ឃាតកម្ម​​​ សម្លាប់​ផ្ទាល់​​ដៃ​​ពី​​​​​ប្តី គូ​ដណ្តឹង​​​ ឬ​​​​សង្សារ​​​របស់​​​​ពួក​គេ។ ស្រ្តី​​​​​ ៦០៣​​លាន​នាក់​កំពុង​តែ​​រស់​នៅ​​ក្នុង​​​ប្រទេស ដែល​​​​​​​​​​​​​​​មិន​ចាត់​ទុក​អំពើ​​​ហិង្សា​​ក្នុង​​​​​​​គ្រួសារ​ ​​​ជា​​ទង្វើ​​ឧក្រិដ្ឋកម្ម។ ក្នុង​​​​​​ចំណោម២០០​​ប្រទេស មាន​​​ត្រឹម​​​៧៦​ប្រទេស​​តែ​ប៉ុណ្ណោះ ​ដែល​មាន​​ច្បាប់​​ប្រឆាំង​​​នឹង​អំពើ​​​ហិង្សា​​ក្នុង​​​​​​​គ្រួសារ ក្នុង​​នោះ​​ដែរ​មាន​​ត្រឹម​៥៧​​ប្រទេស​​ប៉ុណ្ណោះ ​​​​​ដែល​​​មាន​​​ច្បាប់​ប្រឆាំង​នឹង​​​ការ​​បៀតបៀន​ផ្លូវ​​ភេទ។ ​​​១០​​​ប្រទេស​​ដទៃ​​ទៀត​​​​លើ​​ពិភពលោក​បាន​​ចែង​​​ច្បាប់​​ឲ្យ​ស្រ្តី​​​​​​​​មាន​​កាតព្វកិច្ច​គោរព​ប្តី។

រៀប​ការ​ទាំង​​មិន​ទាន់​គ្រប់​​​អាយុ​​តាម​ការស្ទង់​​មតិ​ ស្រីៗ​​​​ប្រមាណ​​​១៥​​​លាន​​​​នាក់ ​​​​​ត្រូវ​បាន​បង្ខំ​ឲ្យ​រៀប​ការ​ទាំង​មិន​ទាន់​គ្រប់​​អាយុ។តាម​​ការ​​​​​បង្ហាញ​​របស់​​​អង្គការ UNICEF ​​ស្រ្តី​​​​​​ជាង​​​៧០០លាននាក់​​​​​បាន​​រៀប​ការ​មុន​​អាយុ​​​​​​​១៨​ឆ្នាំ និង​​២៥០​​លាន​នាក់​ទៀត បាន​​រៀប​ការ​មុន​អាយុ​​​​១៥​​ឆ្នាំ។កា​​រជួញ​​​ដូរ​​ ទាសភាព និង​ការ​ផ្លាស់ទីលំនៅ​មាន​ស្រ្តី​ ២០-៣០ លាន​នាក់ ​​​​បាន​បញ្ជូន​ឱ្យ​ធ្វើ​ជា​ទាសករ និង​​​​ ៦០ម៉ឺន-៨០ម៉ឺននាក់​​ទៀត ត្រូវ​​​​​​​​​​​បាន​គេ​​ជួញ​ដូរ​​​ នៅ​គ្រប់​​​ទល់ដែន​អន្តរជាតិ​ជា​​រៀង​រាល់​​ឆ្នាំ។ជន​ភៀសខ្លួន​​​ដោយ​​សារ​​សង្គ្រាម មាន​​ ៨០% ជា​​​​​នារី​​និង​​កុមារ ហើយ​ពួក​គេ​​​​តែង​ត្រូវ​បាន​​​រំលោភ រង​អំពើ​​ហិង្សា​​​​ពី​ ក្រុម​ទាហាន​​​​ឬ​​​​​​​​ក្រុម​​​​​​អ្នក​​​នយោបាយ​ មិន​​​​​មែន​តែ​​ម្នាក់​​នោះ​ឡើយ។ចំណេះ​​​ដឹង​ស្រ្តី​​​​​ភាគ​​​ច្រើន​​ប្រឈម​​​មុខ​​នឹង​អនក្ខរកម្ម ដោយ​​​សារ​​​តែ​មិន​​បាន​​​ចូល​​សាលា​​រៀន​​ ឬ​​​​បញ្ឈប់​​​​​​​​ត្រឹម​​​​កម្រិត​​បឋមសិក្សា។

​​​​​​​​​​​ការ​ងារ​និង​​ចំណូល​​​ស្រ្តី​​​​​​មាន​​​ចំណូល​ជា​​​មធ្យម​​ត្រឹម ៦០-៧៥%នៃ​​បុរស​​។ស្រ្តី​​គ្មាន​​ឱកាស​គ្រប់​​​គ្រាន់​​ ​​​​ដើ​ម្បី​​​​ទទួល​បាន​ការងារ​​​​​មួយ​​ចំនួន​​​ដូច​​បុរស។មាន​​ប្រទេស​​​​មួយ​​ចំនួន ​​​​​​​ស្វាមី​​​​​​​​​​​បាន​​ហាម​​ឃាត់​​​​​ភរិយា​​មិន​ឲ្យ​ធ្វើ​​ការងារ​​ផង​ដែ។ សិទ្ធិ​​​ក្នុង​​ការ​បន្ត​ពូជ​ និង​​​សម្រាល​កូន​ស្រ្តី​បាន​​​ស្លាប់​​​​​ក្នុង​​អំឡុង​ពេល​ពរ​ពោះ​​និង​សម្រាល​កូន ជាពិសេស​​ក្នុង​​ប្រទេស​​កំពុង​អភិវឌ្ឍ​​​ ដោយ​​​សារ​តែ​​​​​​​កង្វះ​កា​រថែទាំ​ និង​​បាត់​​​បង់​ជីវិត​​ដោយ​សារ​ជំងឺ​​ផ្សេងៗ​​​ ព្រោះ​​គ្មាន​វ៉ាក់សាំង​ការពារ។១​​​​ក្នុង​​ចំណោម​ស្រ្តី​​​៤​នាក់ ​បាន​​​​​​​ទទួល​​រង​​​​អំពើ​​ហិង្សា​​​​ក្នុង​​​ពេល​មាន​​ផ្ទៃ​ពោះ​​​។ ដោយ​​​សារ​​​​​​តែ​មូលហេតុ​​​​ដែល​​​បាន​រៀប​​រាប់​​​ខាង​​លើ រួម​ទាំង​បញ្ហា​​​​​​​​​​​​ផ្សេងៗ​ទៀត ទើប​​ធ្វើ​​ឲ្យ​​​ស្ត្រី​​​​​ងើប​ឈរ​ទាមទារ​​សិទ្ធិ​​​​​​​​​​អំណាច​​​​​​​​ សិទ្ធិ​​​ក្នុង​​ការ​​រស់​នៅ​ សិទ្ធ​​ក្នុង​​ការ​​​​បញ្ចេញ​មតិ​ឲ្យ​​​​ស្មើ​គ្នា​​ទៅ​នឹង​​​បុរស។ គោល​​ដៅ​​​​​ចម្បង​នៃ​​​​​​សមភាព​​​យេនឌ័រ គឺ​​ដើម្បី​​​​​ដោះ​ស្រាយ​​បញ្ហា​ទាំង​នោះ​​ ​​​​​​​បែង​​​ចែក​​​សិទ្ធិ​​​ ៥០/៥០ រវាង​​​​​​​​ស្រ្តី​និង​បុរស ព្រម​ទាំង​សម្រេច​ឲ្យ​បាន​​ពេញលេញ​ក្នុង​ឆ្នាំ​​ ២០៣០៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​