(ភ្នំពេញ)៖ ទាក់ទងទៅនឹងរូបសំណាក់ដែលគេបានសាងសងឡើងនៅតាមទីសារធារណៈឬកន្លែងដែលគេតែងតែគោរពបូជាវាសុទ្ឋតែមានបុព្វហេតុរបស់វា ជាពិសេសអ្នកដែលសាងស្នាដៃជូនជាតិមាតុភូមិជាដើម ។ រឿងដែលហួសចិត្តនឹងនឹកស្មានមិនដល់ថ្មីៗនេះទាក់ទងទៅនឹងយុវវជនម្នាក់ដែលបានសរសរសារបង្ហោះរៀបរាប់យ៉ាងវែងអន្លាយទាក់ទងទៅនឹង អាចារ្យធំ ។

ជាក់ស្តែងដូចដែលប្រិយមិត្តអ្នកលេងហ្វេសប៊ុកជាច្រើនច្បាស់ជាស្គាល់ហើយ អាចារ្យធំដែលជាសិល្បករម្នាក់ដែលស្រឡាញ់ជាតិ និងថែរក្សាវប្បធម៌ខ្មែរ អាចារ្យធំ ដែលត្រូវបានមហាជនជាច្រើនស្គាល់រូបលោកថា ជាសិល្បករម្នាក់ដែលស្រឡាញ់ជាតិ និងថែរក្សាវប្បធម៌ខ្មែរ ហើយលោកបានខិតខំប្រឹងប្រែងធ្វើរឿងជាច្រើនដើម្បីឱ្យបងប្អូនងាកមកចូលរួមថែរក្សាកេរដំណែលពីដូនតាបន្សល់ទុកឱ្យទៀតផង។

យើងងាកមកចាប់អារម្មណ៍នឹងសារដែលយុវវជន ដែលមានគណនីហ្វេសប៊ុកឈ្មោះ Hakleng Lim  សរសេររៀបរាប់យ៉ាងដូច្នេះថា៖ “តាំងពីតូចដល់ធំ មិនដែលឃើញខ្មែរណាស្រលាញ់ជាតិ ស្រលាញ់វប្បធម៌ដូចល្បងអាចារ្យធំ មុខអំណាចសម្ដីកាច ឈឺចាប់ ឈឺឆ្អាលនឹងរឿងគ្រប់យ៉ាងក្នុងសង្គម មិនថាល្ខោន សិល្បៈបុរាណ តារាបែកស្លុយ សុំសរសើរ គាត់មានឧត្ដមគតិ សក្តិសមជាកុលបុត្រខ្មែរមែន អាចទេសង់រូបសំណាក់គាត់ទុកឲ្យក្មេងជំនាន់ក្រោយបានស្គាល់​ :’) (សុំទោសដែលយក Pic bro មក post​ ដោយមិនបានសុំ)”

សំណួរសួរថាតើការលើកឡើងរបស់យុវវជនម្នាក់ខាងលើនេះតើជាការត្រឹមត្រូវដែរឬទេ? តើអាចារ្យធំសមនឹងឲ្យគេសាងរូបសំណាក់បន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ឬយ៉ាងណា? សុំជួយស៊ែរនឹងបញ្ចេញមតិម្នាក់មួយផងបងប្អូន ចំពោះ Admin មិនគាំទ្រនោះទេ ។