(ហ្វេសប៊ុក)៖ ពិតជារំភើបជំនួសតែលើកក្រោយសុំកុំភ្លេចបែបនេះទៀតអីនេះប៉ះគេចិត្តល្អបើប៉ះគេមិនល្អច្បាស់ជាចត់បាយហើយ ។ នារីស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ “Mss Mouy” បានចែករំលែកនៅទង្វើល្អមួយរបស់បុរសម្នាក់ ដោយកញ្ញាបានរៀបរាប់ថា៖

” គាត់ជាមនុស្សល្អ ខ្ញុំបានដាក់ទូរសព្ច័ក្នុងម៉ូតូហេីយដេីលផ្សារតែគាត់បានឃេីញហេីយគាត់យកអេាយខ្ញុំវិញ មិនងាយរកបានមនុស្សបែបនេះទេទូរសព្ច័ពីគ្រឿងតែគាត់យកអេាយខ្ញុំវិញអរគុណបងប្រុស គាត់ជាមនុស្សដែរកំររកបាន អរគុណបង កុំវាយតំលៃមនុស្សតែសំបកក្រៅ”។

ក្រោយឃើញបែបនេះមហាជនជាច្រើនបានសរសើរដល់បុរសម្នាក់នេះ រហូតមានអ្នកខ្លះលើកឡើងបែបកំប្លែងថា “គូរព្រេងឲច្បាស់ក្រឡែត”“ភ័ព្វ​ព្រេងវាសនា​ ទេវតា​ប្រទាន​ ឲបានជួបស្រី”, “ជូនលុយ ឬ ជូនបេះដូងស្មោះ ទៅទុកជាសាគុន”“អីឡូវ នេះគូអ្នកបានមកដល់ហើយ”។