យល់យ៉ាងណាដែរប្រិយមិត្តអ្នកអាន? បើនិយាយទៅអ្នកថាវាជារឿងលេងសើច តែតាមការពិតនោះ ការដែលមនុស្សប្រុសបានប្រទះមើលស្រីស្អាតរាល់ថ្ងៃនោះ វាពិតជាមានប្រយោជន៍យ៉ាងសម្បូរបែបមែនទែនឬយ៉ាងណា? អ្នកខ្លះនិយាយថាអាចកាត់បន្ថយអាការៈស្រ្តេស និងធ្វើឲ្យយើងមានអារម្មណ៍ល្អទៀតផង ។​ ជាធម្មតានោះទេអ្នកណាក៏ចូលចិត្តស្អាតដែរ ឲ្យតែស្អាតតែងតែតាមមើលនឹងតែងតែប្រាថ្នាចង់បាន ។ ដោយឡែកថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា កាមើលស្រីស្អាតមួយថ្ងៃ 10 ដង​ ធ្វើអោយបុរស់​ អាយុ​ 100 ឆ្នាំ ជឿអត់បងប្អូន?

នេះគ្រាន់តែជាការលើកឡើងមួយជ្រុងតែប៉ុណ្ណោះ ក៏ប៉ុន្មានបើយើងសង្កេតមើលក្នុងសង្គមយើងបច្ចុប្បន្នជាពិសេសបងៗប្រុសៗតែងតែសម្លឹងនឹងដៀងភ្នែកមើលស្រីស្អាត ជាពិសេសស្រីស្អាតសិចស៊ី រាងស្រឡូន រហូតអ្នកខ្លះសម្លឹងមើលសឹងមិនដាក់ភ្នែកទៀតក៏ថាបានដែរ ។

តាមរយៈការលើកឡើងខាងលើនេះវាហាក់មិនជាក់លាក់នោះទេ វាមិនពិតទាំងស្រុងនោះទេ​បើដូច្នោះមែន មនុស្សប្រុសមិនចាំបាច់ធ្វើអ្វីនោះទេគិតតែសម្លឹងមើលស្រីស្អាតនឹងនៅនឹងរស់នៅបានយូរហើយ ។ ដោយឡែកក៏មានមតិខ្លះទៀតនិយាយថា ចុះអ្នកខ្លះទៀតសម្លឹងមើលស្រីស្អាតខណៈដែលខ្លួនកំពុងបើកបរតាមផ្លូវហើយគ្រោះថ្នាក់បាត់បង់ជីវិតនោះយ៉ាងម៉េចវិញ?

តើប្រិយមិត្តយល់យ៉ាងណាដែរ?

រូបតំណាង