(ភ្នំពេញ)៖ តារាកំប្លែងស្រីដែលមានសម្តីពូកែវោហាចាក់ទឹកមិនលេចអ្នកនាង ខ្ញុង មួយរយៈចុងក្រោយនេះហាក់ឡើងកូដយ៉ាងខ្លាំងនឹងមានឈ្មោះល្បីស្ទើរតែពេញប្រទេស ។ ក្រៅពីអាជីពជាតារាកំប្លែង អ្នកនាង ខ្ញុង ក៏បានប្រកបរបររកស៊ីថ្មីមួយទៀតគឺលក់សាច់ក្រកលើហ្វេសប៊ុក ។

អ្វីដែលគួរកត់សម្គាល់នឹងចាប់អារម្មណ៍ទើបតែថ្មីៗនេះតារាកំប្លែងរូបនេះក៏បានចូលប្រឡូកក្នុងវិស័យដីធ្លីហើយក៏បានបោះទុនមួយចំនួនលក់ដីឡូតិ៍ដែលមានតម្លៃរាប់សែនដុលា្លរទៀតផង ។ ខណៈដែលទឹកលុយកាន់តែកើនសម្រស់សាច់ឈាមក៏ស្រស់ស្អាតទៅតាមនឹងដែរ​ ។

ដោយឡែកថ្មីៗនៅលើបណ្តាញសង្គមហ្វេសប៊ុកអ្នកនាង​ ខ្ញុង បានធ្វើឲ្យអ្នកគាំទ្រមានការស្លុតចិត្តជាខ្លាំងដោយសារតែរូបភាពជាំមុខជាំមាត់របស់នាង ដែលត្រូវបានអ្នកលេងហ្វេសប៊ុកចែកចាយជាបន្តបន្ទាប់ ។ តាមការពិតនាងបានទៅកែសម្រស់សោះដោយវះកាត់នៅមិនទាន់ជាសះស្បើយស្រួលបួលនៅឡើយនោះទេ ។ ក្នុងនោះក៏មានអ្នកលេងហ្វេសប៊ុកបង្ហាញក្តីបារម្ភទៅកាន់នាងដោយបានសរសេរថា៖

​«នាងទៅប៉ះជាមួយអ្វីបានជាំដល់ថ្នាក់នេះ»។ ជាមួយគ្នានោះនាងក៏ឆ្លើយតបភ្លាម​ថា​«​ច្រមុះខ្ញុំមិនមានទៅប៉ះនឹងអ្វីទេ គឺដោយសារតែខ្ញុំទើបតែវះកាត់តខ្ទង់ហ្នឹងណា ហេតុតែចង់ស្អាត ឥឡូវជាំក្រោមភ្នែកទាំងសងខាងអស់ហើយ តែមិនយូរទេស្នាមជាំទាំងនោះនឹងបាត់ទៅតាមហ្នឹងហើយ ពីព្រោះសភាពដែលបងប្អូនឃើញនេះ គឺខ្ញុំទើបតែវះកាត់រួច» ។