សូមជួយចែករំលែកដល់កសិករយើងផងដែលគាត់មានមុខរបរធ្វើចម្ការ ។ ចំណេះដឹងខ្លះៗពីការដាំដំណាំត្រប់ខ្មែរយើង ។ ការជ្រើសរើសពូជ​ជ្រើសរើសពូជត្រប់ណាដែលល្អ មិនយកគ្រាប់ខ្ចីពេក​ មកព្រោះ​បន្តាប់មកជ្រើសរើសកូនដែលថ្លោសល្អមកដាំ​​ ។ ការរៀបចំដី​មុនពេលដាំយើងភ្ជួរ២ទៅ៣ដង ដោយភ្ជួរលើកទីមួយដើម្បីកំចាត់ស្មៅដោយមុនភ្ជួរយើងបាញ់ថ្នាំកំចាត់ស្មៅ ហើយទុករយះពេល៣ទៅ៧ថ្ងៃទើបភ្ជួរលើកទី២ហើយរាស់អោយរាបស្មើរតែម្ដងបន្តាប់មកលើករងដាំកាប់រណ្តៅដាំដែលមានទំហំ២តឹកបួនជ្រុងពីគុម្ភ០.៥ទៅ០.៧​ម៉ែត្រ។

ការដាំដុះយកកូនត្រាប់ដែលថ្លោសល្អនិងមានសុខភាពល្អដែលមានកំពស់១តឹកមកដាក់ដាំក្នុងរណ្តៅរួចស្រោចទឹកអោយសើមល្មម។ ការប្រើជី​​ PN រយះពេល១៥ថ្ងៃយើងប្រើជីPម្តងជាលើកទីមួយដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតាលើកទីពីរយើងដាក់១៥ថ្ងៃបន្តាប់ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា ។

លើកទី៣យើងដាក់១៥​ថ្ងៃ​ បន្តាប់ពីដាក់លើកទី២ ហើយដោយប្រើជី៣មុខ ក្នុង​មួយមុខៗ​យើងប្រើអស់៦ដបក្នុង១ហិចតា។ ការថែទាំ ស្រោចទឹក ជ្រុំគល់ដកស្មៅ ការពាររោគបំផ្លាញ ក្តិចស្លឹកចាស់ៗចេញការប្រមូលផល ក្រោយពីដាំបានរយៈពេលមួយខែកន្លះនោះយើងអាចប្រមូលផលបានខ្លះហើយ ។