ក្នុងមួយឆាកជីវិតមនុស្ស គឺមានរឿងហេតុជាច្រើន បានកើតឡើង ហើយជីវិត មនុស្សតែងតែត្រូវបាន ឆ្លងកាត់ ទាំងភាព ល្វីង ជូរចត់ ផ្អែមល្អែម និង សប្បាយ រីករាយ។ ប៉ុន្តែក៏ មិនមែនថា មនុស្សគ្រប់គ្នា អាចទទួលបាននូវអ្វី ដែលខ្លួនប៉ង ក្នុងមួយជីវិតរបស់ខ្លួននោះទេ ហើយមានរឿងជា ច្រើនដែលមិន អាចបានធ្វើក្នុងមួយឆាកជីវិត។ដូច្នេះប្រិយមិត្តមកមើល ១៦ យ៉ាង អ្នកគួរណាស់តែបាន ធ្វើក្នុងមួយឆាកជីវិត ដូចខាងក្រោមនេះ៖ 

១. សែ្វងរកគោលដៅជីវិតរបស់អ្នក៖ សែ្វងរកគោលដៅជីវិត គឺជារឿងជាចាំបាច់ ដែលមនុស្សគ្រប់រូបគួរតែបានធ្វើ ព្រោះប្រសិនបើអ្នកចង់ សម្រេចឲ្យបានគោល ដៅក្នុងជីវិត ហើយជឿជាក់លើផ្លូវដែលអ្នកដើរថាត្រឹមត្រូវ ពេលនោះនឹងធ្វើឲ្យ អ្នកមានសេចក្តីសុខ និង សុភមង្គលក្នុងចិត្ត អ្នកមិនខាន ។

២. ឈប់ធ្វើឲ្យខ្លួនឯងជាជនរងគ្រោះ ៖ អ្នកត្រូវកំនត់ថា ក្នុងជីវិតមនុស្ស គឺមិនមាន ភាពស្មើគ្នាទេ។ ហើយជីវិតតែងតែ មានពេលកើត ទុក្ខ ទោស លំបាក ហើយក៏មិនមែន នរណាកើតមក ក្លាយជាអ្នកមាន និង មានអ្វីៗសព្វគ្រប់បែបយ៉ាងនោះដែរ។ តើអ្នកគួរតែជ្រើសរើស ធ្វើជាជនរង គ្រោះនៅក្នុងស្ថាន ភាពលំបាក ឬ ក៏ព្យាយាមក្រោកឈរ បន្ទាប់ពី បានដួលរួចហើយ និងបន្តដើរឆ្ពោះទៅមុខទៀត ?

៣. កុំធ្វើការប្រកែកនិងដើរចេញពីបញ្ហា ៖ បើជួបបញ្ហាលំបាកក្នុងជីវិតហើយ  រឿងដែលគួរតែធ្វើ គឺកុំប្រកែក និង ដើរចេញពីបញ្ហាឲ្យសោះ ។គឺអ្នកគួរព្យាយាម មានទំនួលខុសត្រូវលើ សកម្មភាពរបស់អ្នក និងបញ្ហានៅចំពោះមុខរបស់អ្នក ។ ៤. កុំខ្ជះខ្ជាយ ពេលវេលា៖ ពេលវេលាគឺជាទ្រព្យសម្បត្តិដ៏សំខាន់។ រឿងដែលធ្វើឲ្យមនុស្សសោកស្តាយបំផុតក្នុងឆាកជីវិតនោះ គឺ មនុស្សជា ច្រើន បានចំណាយពេលវេលា ដ៏ខ្ជះខ្ជាយ និងឥតប្រយោជន៍ជាច្រើន។ ដូច្នេះប្រសិនជាអ្នកមិនចង់រស់នៅក្នុង វិប្បដិសារីក្នុងមួយឆាកជីវិតទេ អ្នកគួរតែមិនគួរធ្វើឲ្យខ្ជះខ្ជាយពេលវេលា ក្នុងមួយឆាកជីវិត។

៥. ចាកចេញពីជីវិតដែលងាយស្រួល៖ ប្រសិនបើអ្នកចង់រស់នៅដោយ គ្មានវិប្បដិសារី នោះទេ អ្នកគួរតែ ចាកចេញពីជីវិតបែបងាយ ស្រួលរបស់អ្នក ហើយព្យាយាមចូលទៅកាន់ជីវិត ដែលមានការប្រកួតប្រជែង និង រងនូវសំពាធ។ ព្រោះថាគ្មានការជោគជ័យ ណាមួយ ដែលទទួលបានដោយ  តែងតែនៅពីក្រោយគេ និងរស់នៅងាយស្រួល ហើយសុវត្ថិភាពនោះទេ។

៦. លុបចោលនូវគំនិតទុទិដ្ឋិនិយម៖ ដូចជាពាក្យ ចិនមួយឃ្លា បាន និយាយថា មួយជីវិតមាន ១០ឆ្នាំប៉ុន្មានដង?។ ដូច្នេះគួរ ព្យាយាមរស់នៅ ដោយ សុទិដ្ឋិនិយម  និង ចំនាយពេលវេលា ជាមួយមនុស្សដែល គិតតែភាពវិជ្ជមាន ក្នុងជីវិត។ ព្រោះថា ការគិតអំពី អវិជ្ជមាន និង អគតិ អាចនាំឲ្យអ្នកបាក់ទឹកចិត្តនិង មិនចង់ធ្វើអ្វីទាំងអស់ក្នុងជីវិត។

៧. ការសំលឹងមើលទៅមុខឬ មានចក្ខុវិស័យ ៖ ការចេះច្នៃប្រឌិតការសំលឹងមើលទៅមុខ គឺជាវិធីសាស្រ្ត ដែលល្អឥតខ្ចោះ ដែលអ្នកអាច ប្រើប្រាស់ជាថាមពលនៃគំនិត ក្នុងមួយឆាកជីវិត ដើម្បីសម្រេចគោលបំនង ក្នុងជីវិត និងមិនរស់នៅដោយ វិប្បដិសារី ។ ៨. ទុកពេលវេលា សម្រាប់ក្រុមគ្រួសារ និង មិត្តភក្តិ ៖ ទំនាក់ទំនងគឺជាកូនសោរ ឈោងទៅកាន់ជីវិតពោរពេញដោយសុភមង្គល។ ជីវិតដែល នៅតែម្នាក់ឯងនឹងអាចនាំឲ្យអ្នក នឹងមានវិប្បដិសារីក្នុងជីវិត។ ដូច្នេះ អ្វីដែលគួរធ្វើក្នុងឆាកជីវិត គឺ ព្យាយាមទុកពេលវេលា និងចំណាយពេលវេលា ជាមួយមនុស្សដែល យើងស្រលាញ់ និងចូលចិត្ត។

៩. រស់នៅក្នុងបច្ចុប្បន្នភាព ៖ អ្វីដែលកើតឡើង កាលពីម្សិលមិញ គ្រាន់តែជា រឿងអតីត ហើយថ្ងៃស្អែក គ្រាន់តែជាអាថ៌កំបាំងថានឹងមានអ្វីកើត ឡើង ប៉ុណ្ណោះ ដូច្នេះរឿងដែលអ្នកគួរធ្វើក្នុងឆាកជីវិត គឺព្យាយាមរស់ នៅដើម្បីថៃ្ង នេះជានិច្ច ។ ១០. សួរសំនួរ ៖ ហេតុអ្វីសួរសំនួរក៏ជារឿងដែលត្រូវធ្វើក្នុងឆាកជីវិត ?ព្រោះថា បើអ្នកព្យាយាមសួរនូវ អ្វីដែលអ្នកឆ្ងល់ ពេលនោះអ្នកនឹង ទទួល បានចម្លើយ ហើយចម្លើយទាំងនោះនឹងនាំឲ្យអ្នក មិនស្គាល់ ពាក្យថា វិប្បដិសារី ក្នុងជីវិតនោះទេ។

១១. ធ្វើអ្វីដែលអ្នក ស្រលាញ់និង ពេញចិត្ត ៖ មនុស្សជាច្រើនបានធ្វើអ្វី ដែលខ្លួនមិនចង់ធ្វើក្នុងឆាកជីវិត ហើយបានស្តាយក្រោយពេញ មួយ ឆាកជីវិត ។ ដូច្នេះ អ្នកគួរតែ ធ្វើអ្វីដែលអ្នកពេញចិត្តនឹងធ្វើ ដែលវាមិននាំទុក្ខដល់អ្នក។ ការធ្វើអ្វីដែលអ្នកស្រលាញ់ និងពេញចិត្ត ដែលនាំឲ្យអ្នក រីករាយក្នុងជីវិត ។ ១២. ថែរក្សាខ្លួនរបស់អ្នក ៖ សុខភាពរបស់អ្នកគឺជាអំណោយជីវិត។ ព្យាយាមថែរក្សាសុខភាព ញុំាល្អ រស់នៅល្អ  គឺជារឿងដែល អ្នកគួរតែធ្វើ ក្នុងឆាកជីវិត របស់អ្នក។ ព្យាយាមហាត់ប្រាណ ឧស្សាហ៍ដើរហាត់ប្រាណ និង ព្យាយាម ជៀសវាងការអង្គុយច្រើនពេក ។ ១៣. កុំបញ្ឈប់ការសិក្សា៖ អាថ៌កំបាំងនៃការរស់នៅដោយគ្មាន វិប្បដិសារី គឺរស់នៅដោយ បានបំពេញ ការសិក្សាតាមអ្វីដែលអ្នកចង់ ។ អ្នកនឹងអាចសែ្វងរកបាននូវ ចំណេះដឹងពេញខ្លួន ហើយនឹងមានមោទនភាពលើខ្លួនឯងនិង រស់នៅដោយគ្មានការសោកស្តាយ ។