(មនុស្សស្រី)៖ ជាការពិតណាស់ជីវិតគូរយើងមើលមិនឃើញនោះទេ ជួនកាលយើងគិតថាគេអាចនឹងចុះសម្រុងនឹងយើងកាន់ដៃយើងរហូតទើបយើងសម្រេចចិត្តក្រាបផ្ទឹមក្បាលដល់កន្ទេលនឹងគេ ។ តែយើងត្រូវដឹងថាអ្វីដែលយើងបានគិតវាមិនចេះតែដូចអ្វីដែលយើងចង់បានគ្រប់រឿងនោះទេ ។

ថ្ងៃនេះគេធ្វើល្អដាក់យើងថ្ងៃក្រោយគេអាចនឹងធ្វើអាក្រក់ដាក់យើងវិញក៏ថាបានចិត្តមនុស្សប្រែប្រួលសាវ៉ាតាមមិនទាន់នោះទេ ។ ជាការពិតណាស់វាជៀសមិនផុតនោះទេជីវិតគូរឬប្តីប្រពន្ឋវាតែងតែជួបហើយ អ្វីដែលសំខាន់នៅពេលដែលរឿងនោះមកដល់កើតឡើងចំពោះយើងតើយើងត្រូវដោះស្រាយនឹងធ្វើដូចម្តេចទើបល្អសម្រាប់យើង?

មានមនុស្សស្រីមិនតិចនាក់នោះទេដែលទ្រាំអត់ធ្មត់សង្កត់ចិត្ត គិតថាគេនឹងកែ​តែម្តងជាពីរដងនៅតែដដែលមិនកែ ហើយរឹតតែលើសដើមទៀតក៏មាន ។ មូលហេតុដែលទ្រាំក៏ដោយសារតែកូន ខ្លាចកូនធំឡើងក្លាយជាកូនដែលគេហៅថា កូនគ្មានឪពុក ព្រោះតែអាណិតគិតបែបនេះហើយទើបអ្នកខ្លះសុខចិត្តទ្រាំ ។

គំនិតខ្លះៗអ្នកអាចពិចារណាបាន បើអាចឈប់ទ្រាំទៀតទៅគួរជ្រើស​យក​វិធី​ដើរចេញ​ នឹង​សម្រេច​ចិត្ត​លែងលះ ព្រោះរស់នៅជាមួយគ្នាបន្តទៅទៀតក៏គ្មានសុភមង្គលនឹងធ្វើឲ្យជីវិតគ្រួសារយើងប្រសើរអ្វីទៀតឡើយកុំចំណាយពេលឥតប្រយោជន៍នៅបៀមទុក្ខម្នាក់ ឯងទៀតធ្វើអ្វី ។ បើយើងមានចិត្តអាណិតកូនយើង​យកវា​មក​មើលថែ​នឹងចិញ្ចឹមវាឲ្យល្អតស៊ូឡើងរឹងមាំឡើង​ប្រសើរ​ជាង ​ដេក​ស្រក់​ទឹក​ភ្នែក​រាល់​យប់។

ហើយត្រូវគិតថាគ្មាន​មនុស្ស​ប្រុស​ម្នាក់​នោះយើង​ក៏​មិន​ស្លាប់​ដែរ ត្រូវ​រឹងមាំឡើង​​គ្រាន់​តែ​ចិញ្ចឹម​កូន​ដែលកើតចេញពីសាច់យើងម្នាក់វាមិនលំបាកអីនោះទេ បើយើងពិតជាស្រលាញ់កូនយើងមែននោះ ។

ដោយឡែកខ្ញុំក៏ចង់រំលឹកទៅដល់មនុស្សស្រីគ្រប់រូបផងដែរថាវាជាការសម្រេចចិត្តរបស់យើងយើងមិនត្រូវបកក្រោយនោះទេជួបបញ្ហាព្យាយាមដោយសា្រយទៅរកច្រកចេញឲ្យបានកុំគិតខ្លីមានមនុស្សជាច្រើននៅចាំជួយយើងកុំបោះបង់ខ្លួនឯងចោល ។ ម្យ៉ាងវិញទៀតត្រូវចាំថា បើ​យើង​រៀបការ​ខុស​នោះ​មិន​មែន​ជា​កំហុសរបស់យើងនោះទេ​ តែយើងខុសត្រង់ថាយើងជ្រើសរើសយកមនុស្សដែលមិនបានស្រលាញ់យើងពិតប្រាកដតែប៉ុណ្ណោះ ។