រលាកពោះវៀនខ្នែងជាអ្វី? រលាកពោះវៀនខ្នែង ឬដែលយើងនិយមហៅថា ពោះវៀនដុះខ្នែង មានន័យថាការរលាកនៃខ្នែងពោះវៀន ចាប់ពីស្រទាប់ទីមួយទៅស្រទាប់ទី៤។ រលាកពោះវៀនខ្នែង អាចធ្វើឱ្យអ្នកជំងឺមានការឈឺចាប់ខ្លាំងត្រង់ពោះផ្នែកខាងស្ដាំនៃផ្ចិត ជាពិសេសនៅពេលដែលសង្កត់ចំកន្លែងនោះ ហើយដកវិញយ៉ាងលឿន ធ្វើឱ្យអ្នកជំងឺមានអាការរឹតតែឈឺចាប់កាន់តែខ្លាំង ជាងការសង្កត់ជាប់មិនដកមកវិញ។

រោគសញ្ញារលាកពោះវៀនខ្នែងអ្នកជំងឺរលាកពោះវៀនខ្នែងមានរោគសញ្ញាច្រើនយ៉ាងដែលអាចស្ដែងចេញមកខាងក្រៅ និងអាចឱ្យអ្នកជំងឺដឹងបានតាមរយៈអាការផ្សេងៗដែលមានដូចខាងក្រោម អ្នកជំងឺមានអាការៈក្ដៅខ្លួន ឈឺកន្លែងកណ្ដៀតក្អម ឈឺចុងដង្ហើម ចេះតែចង់ក្អួត កន្ដ្រាក់ត្រង់ពោះវៀនខ្នែង និងក្រហាយស្បែកឈឺខ្លាំងនៅពេលដែលសង្កត់ត្រង់ពោះវៀនខ្នែងផ្នែកខាងស្ដាំនៃផ្ចិត។

មូលហេតុបង្កជំងឺរលាកពោះវៀនខ្នែងការបរិភោគផ្លែឈើដែលមានគ្រាប់រឹង ដូចជាផ្លែត្របែក ផ្លែព្រីង ផ្លែអំពិល ផ្លែកន្ទួតជាដើម ជាពិសេសការបរិភោគទាំងគ្រាប់ចូលទៅក្នុងក្រពះ ហើយក្រពះធ្វើការរំលាយមិនបានម៉ដ្ដល្អ ធ្វើឱ្យចូលទៅដល់ពោះវៀនខ្នែង និងមានផលប៉ះពាល់ទៅដល់ខ្នែងពោះវៀន ធ្វើឱ្យមានការរលាកបានយ៉ាងងាយស្រួល។ មួយវិញទៀតធ្វើឱ្យរលាកទ្វារខ្នែងពោះវៀន កាលណាសភាពទាំងនេះកាន់តែច្រើនដងទៅធ្វើឱ្យមានការរលាកពោះវៀនខ្នែងដាយមិនដឹងខ្លួនបាន។

បមន្តធម្មជាតិព្យាបាលរលាកខ្នែងពោះវៀនដុះ ឬយើងតែនិយមហៅពោះវៀនដុះខ្នែងទឹកដោះគោជូរ ២ស្លាបព្រាបាយ លាយជាមួយនឹងទឹក ១កែវ បន្ថែមអំបិលបន្តិចកូរចូលគ្នាឱ្យសព្វ រួចផឹកឱ្យបាន ៣ ទៅ ៤កែវជារៀង រាល់ថ្ងៃ ជាការស្រេច៕ ប្រភព៖ អ៊ាង សុផល្លែត