(ស្រុកស្អាង)៖ កាលពីថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង១៨:៣០នាទីនៅចំណុចផ្លូវជាតិលេខ ២១ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាលមានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករបាំងចែកទ្រូងផ្លូវបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតនឹងរង់របួសធ្ងន់ម្នាក់ ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថារថយន្តមួយគ្រឿងម៉ាកហុីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ក ៨២៦៦ ភព៣បើកបរដោយឈ្មោះ ឈុន ទ្រីហុង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិ ២ សង្កាត់ជ្រោយចង្វា ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បើកបរទិសដៅពីត្បូងទៅជើង (ជ្រៃធំ-តាខ្មៅ) លុះមកដល់ចំណុចកើតហេតុខាងលើក៏បានបុករបាំងចែកទ្រូងផ្លូវបណ្ដាលអោយអ្នកបើកបររថយន្តរងរបួសធ្ងន់ និង អ្នករួមដំណើរ
ឈ្មោះ ស ឡូត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករមានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ) ។

រីឯម្នាក់ទៀតមានឈ្មោះ ជួង សុភ័ក្រ្ត ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល នឹងចុងក្រោយមានឈ្មោះ សោម ជា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល រងរបួសស្រាល ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការពិនិត្យកន្លែងកើតហេតុរួច ក៏បានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។ សន្និដ្ឋាន ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្ត បើកបរល្បឿនលឿន ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្នទើបបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។