(ស្រុកស្អាង)៖ កាលពីថ្ងៃទី១១ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ២១និង៤៥នាទី នៅចំណុចភូមិព្រែកត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យ មានឈ្មោះជា ស៊ូថនភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិព្រែកត្រែងឃុំសិត្បូ ស្រុកស្អាង ខេត្ត កណ្តាល ស្រុកកំណើតនៅភូមិអូរតាកាំ២
ឃុំទួលតាឯកស្រុកបាត់ដំបង ខេត្តបាត់ដំបង។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ បានល្បាត ដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះជា ស៊ូថនបានប្រទះឃើញម្សៅក្រាមព៍ណសថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចនៅខ្លួន រួចបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តីនគរបាលរដ្ឋបាលសិត្បូ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះជា ស៊ូថន បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចនេះ ខ្លួនបានទិញពីឈ្មោះរ៉ុម ម៉ូលីកាហៅក្អូន ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិកំពង់ព្រីងឃុំសិត្បូស្រុកស្អាង ខេត្តកណ្តាល ក្នុង០១កញ្ជប់ តម្លៃ ៣០០០០រៀល(បីម៉ឺនរៀលគត់) ដើម្បីប្រើប្រាស់(ជក់)។ បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកស្អាង