(ភ្នំពេញ)៖ ក្រោយពីមានបានចូលសិល្បៈហើយក្លាយខ្លួនជាអ្នកកំប្លែងដ៏ល្បីឈ្មោះមួយរូបប្រចាំស្ថានីយ៍ទូរទស្សន៍ CTN ។ ហើយក្រោយមកអ្នក នាង ខ្ញុង និង លោក កៃដ ក្រោយពីចាប់ដៃគ្នាក្លាយជាគូស្វាមីភរិយាមក មិន​ថា​មុខជំនួញខាងក្រៅ ឫក៏នៅលើបណ្ដាញសង្គមទេ គឺមានភាពរីកចម្រើនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែថ្មីៗនេះលើបណ្ដាញសង្គមបង្ករការភ្ញាក់ផ្អើលជាខ្លាំង ខណៈតារាកំប្លែងស្រីសម្ដីចាក់ទឹកមិនលិចរូបនេះ ទើបតែលើកសរសើរស្វាមីមិនដាច់ពីមាត់នោះ បែរក្រឡាប់ពាក្យសម្ដីយ៉ាងដូច្នេះទៅវិញថា «អែតពេកទើបដាច់ចិត្តនិយាយ សុំទោសបើបះពាល់អារម្ម៏ណបងប្អូន»។

មិនតែប៉ុណ្ណោះតារាស្រីរូបនេះក៏បានបញ្ជាក់បន្ថែមក្នុងវីដេអូទាំងទឹកភ្នែកទៀតថា « និ​យាយតាមត្រង់ទៅរាល់ថ្ងៃខ្ញុំខ្ពើមរអើមប្ដីខ្ញុំខ្លាំងណាស់ គឺខ្ពើមដល់ថ្នាក់អត់ចង់នៅជាមួយគាត់នោះទេ ព្រោះខ្ញុំដឹងថាគាត់មានស្រីនៅខាងក្រៅទៅប្រឡាក់ប្រឡូកជាមួយស្រីញីខ្ពើមម៉ង បើត្រឹមចូលខារ៉ាអូខេផឹកស៊ីធម្មតាខ្ញុំមិនថាអីទេ តែនេះជាលក្ខណៈចិញ្ចឹមរាប់ខែហើយ ជួលផ្ទះឲ្យនៅ ឲ្យលុយចាយ កន្លែងសប្បាយៗណា កម្មវិធីអីមួយមិត្តភក្តិហៅទៅហើយហៅប្រពន្ធពេញៗមាត់។

ពេលខ្លះខ្ញុំគិតថាចង់លែងគ្នាតែចិត្តមួយអាណិតកូន មួយទៀតខ្មាស់គេ»។ យ៉ាងណាតាមរយៈវីដេអូជាង១នាទីនេះ ខ្ញុង បានរៀបរាប់ពីស្វាមីខូចលួចមានស្រីខាងក្រៅតែក៏មិនបានបញ្ជាក់ថាជារឿងពិត ឬក៏សម្ដែងនោះទេ សូមរង់ចាំតាមដានបន្តទៀតទាំងអស់គ្នា៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

ឆ្អែតពេកទេីបដាច់ចិត្តនិយាយ​ សុំទោសបេីបះពាល់អារម្ម៏ណបងប្អូន😭😭😭

Gepostet von Srey Knhong am Dienstag, 12. Februar 2019