(ភ្នំពេញ)៖ កញ្ញា សាឡាត់ ស្រីឡាង ជា​តារា​ដែល​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក ។ ក្រោយពីរឿងរ៉ាវដ៏ក្តៅគគុកជាមួយនិងម្ចាស់ផលិតកម្មLD បានលួចទាក់ទងជាមួយនឹងគ្នា រហូតទិញឡាន ទិញផ្ទះឲ្យ ក្រោយភរិយារបស់ម្ចាស់ផលិតកម្មរូបនេះ បានបង្ហើបរឿងទាំងអស់ធ្វើឲ្យផ្អើលពេញហ្វេសប៊ុក។ រឿងមួយនេះមិនទាន់ បានដោះស្រាយរួចនៅឡើយនោះទេ ព្រោះថាការបង្ហាញ និងរៀបរាប់រឿងផ្ទៃក្នុងរវាងអតីតភរិយាម្ចាស់ផលិតកម្មLD និងតារាស្រីរូបនេះ នៅតែបន្តនៅលើបណ្តាញសង្គម។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តាមសម្តីក្នុងការរៀបរាប់របស់អតីតភរិយា ម្ចាស់ផលិតកម្មLD បានលើកឡើង ថាស្វាមីរបស់នាងបានគំរាម ថាបើសិនជានាងខលទាក់ទងទៅ តារាស្រីខាងលើរូបនេះ លោកនឹងជិះឡានបុក។ តែទោះជាយ៉ាងណាក្តី ក៏នៅតែមិនទាន់ជ្រាបច្បាស់ថានេះពិត ឬក៏យ៉ាងណា ព្រោះត្រូវរង់ចាំការបកស្រាយពីបុគ្គលទាំងសងខាង ទើបជាការប្រសើរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក ភរិយាផលិតកម្មរូបនេះបានបង្ហើបប្រាប់មហាជនទូទៅបានដឹងដោយនាងបានសរសរថា៖ «បងហា បងយល់ហេស! បងគឺចឹង ! តែអូនអត់ទ្រទេ អូនទ្រាំ ជិត 10 ឆ្នាំហេីយបង បានអូន ដាក់មួយប្រាវ សងបងទាំងការទាំងដើម ! បងសន្យាអីខ្លះ បងថាទោះជាមានរឿងអីក៏មិនចោលអូន តែបងគ្រាន់តែ បានខ្ពស់មុខមាត់ មានលុយច្រើនប៉ិននឹង បងភ្លេចមីថោក ដែរ កាត់កេរ្ត៏កាត់ខ្មាស់ ទៅរកបងដល់ផ្ទះ ម៉ែកាត់កាលចោល ក៏អូនមិនខ្វល់ នាក់ណាល្អជាងបងក៏អូនមិនយក តែបងចុងក្រោយ ចង់កាងមីនឹង ប្តឹងអូនមែន បងថាបងចង់ហែកអូនមែន! មិនបាច់ទេ ចាំអូនហែកខ្លួនឯងម៉ង កុំអោយបងខ្មាស់គេជាងនឹងទៀត! អូននិយាយដដែលៗ ទោះថ្ងៃណាមួយបងមានរឿងអីកេីតឡេីងក៏អូននៅតែចាំបងដែរ តែពេលនេះអូនសុំលែង អោយអស់ចិត្ត សងបងខ្លះៗនូវអ្វីដែរបងបនធ្វើដាក់អូនសិនណា! បងរកប្តឹងអូនចូលគុកមែន រឺ ក៏ជិះឡានបុកូនអោយងាប់ ដូចដែរបងធ្លាប់គំរាមអូន ថាបើអូននៅតែ call ទៅរំខានមីឡាងទៀត បងនឹងឃើញអូនណា ជិះបុកឲ្យ ងាប់នឹង!!!» ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?